ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ព្រ.មា.ន​ឆ្លើយ​តប​រាល់​ការ​គំ.រា.ម​កំ.​ហែ.ង​បន្ទាប់​ពី​សន្ធិ​សញ្ញា​នុយ​ក្លេអ៊ែរ​ផុត​សុពល​ភាព

40 វិនាទី មុន

ទី​ក្រុង​ម៉ូស្គូ៖ ក្រសួង​ការ​បរទេស​រុស្ស៊ី​ព្រមាន​ថា​ខ្លួន​ត្រៀម​ចាត់​វិធាន​ការ​យ៉ាង​ម៉ឺង​ម៉ាត់​ដើម្បី​បញ្ឈប់​​ការ​គំរាម​កំហែង​មក​លើ​ខ្លួន​។ ការ​ប្រកាស​ដូច្នេះ​នៅ​ពេល​សន្ធិ​សញ្ញា​នុយ​ក្លេអ៊ែរ​រវាង​អាមេរិក និង​រុស្ស៊ី​ដែល​សេស​សល់​ចុង​ក្រោយ​គេ​ត្រូវ​ផុត​សុពល​ភាព​នៅ​ថ្ងៃ​នេះ​តែម្ដង​។ បន្ទាប់​ពី​សន្ធិ​សញ្ញា​នេះ​ផុត​រលត់​ទៅ ប្រទេស​ទាំង​២​អាច​នឹង​ជិះ​សេះ​លែង​ដៃ​ មាន​ន័យ​ថា​អាច​នឹង​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ និង​ដាក់​ពង្រាយ​បាន​តា​ម​ចិត្ត​ព្រោះ​គ្មាន​លិខិតូប​ករណ៍​ណា​សម្រាប់​ចង​ជើង​ពួក​គេ​បាន​ឡើយ​។ នៅ​ក្នុង​សេចក្ដី​ប្រកាស​ដែល​ផ្សព្វ​ផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​តាស់​ (TASS)…

ទី​ក្រុង​ម៉ូស្គូ៖ ក្រសួង​ការ​បរទេស​រុស្ស៊ី​ព្រមាន​ថា​ខ្លួន​ត្រៀម​ចាត់​វិធាន​ការ​យ៉ាង​ម៉ឺង​ម៉ាត់​ដើម្បី​បញ្ឈប់​​ការ​គំរាម​កំហែង​មក​លើ​ខ្លួន​។ ការ​ប្រកាស​ដូច្នេះ​នៅ​ពេល​សន្ធិ​សញ្ញា​នុយ​ក្លេអ៊ែរ​រវាង​អាមេរិក និង​រុស្ស៊ី​ដែល​សេស​សល់​ចុង​ក្រោយ​គេ​ត្រូវ​ផុត​សុពល​ភាព​នៅ​ថ្ងៃ​នេះ​តែម្ដង​។ បន្ទាប់​ពី​សន្ធិ​សញ្ញា​នេះ​ផុត​រលត់​ទៅ ប្រទេស​ទាំង​២​អាច​នឹង​ជិះ​សេះ​លែង​ដៃ​ មាន​ន័យ​ថា​អាច​នឹង​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ និង​ដាក់​ពង្រាយ​បាន​តា​ម​ចិត្ត​ព្រោះ​គ្មាន​លិខិតូប​ករណ៍​ណា​សម្រាប់​ចង​ជើង​ពួក​គេ​បាន​ឡើយ​។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ដែល​ផ្សព្វ​ផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​តាស់​ (TASS) ក្រសួងខាង​លើ​នេះ​​អះ​អាង​ថា​​រុស្ស៊ី​មិន​ទាន់​ទទួល​​ការឆ្លើយ​តប​ពី​អាមេរិក​​​ពាក់​ព័ន្ធ​នឹង​ការ​ស្នើ​សុំ​​ដើម្បី​បន្ត​សុពល​ភាព​នៃ​សន្ធិ​សញ្ញា​នោះ​នៅ​ឡើយ​ទេ​​។ សូម​រំលឹក​ថា​​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​កញ្ញា​ រុស្ស៊ី​បាន​ស្នើ​សុំ​បន្ត​សុពល​ភាព​សន្ធិ​សញ្ញា​នេះ​។ មុន​ដំបូង​ លោក​ដូណាល់​ត្រាំ​ប្រកាស​​គាំទ្រ​។ ប៉ុន្តែនៅ​ទី​បញ្ចប់​ស្ងាត់​ឈឹង​។ ទី​ប្រឹក្សា​របស់​លោក​ពូទីន​អះ​អាង​ថា​រហូត​មក​ដល់​ពេល​នេះ ​ភាគី​អាមេរិក​មិន​បាន​ឆ្លើយ​តប​ទេ​។

ការ​ថ្លែង​របស់​ទី​ប្រឹក្សា​​រូប​នេះ​​បន្ទាប់​ពី​លោក​ពូទីន​សន្ទនា​គ្នា​តាម​ប្រព័ន្ធ​វីឌីអូ​ពីចម្ងាយ​ជា​មួយ​ប្រ​ធា​នា​ធិបតី​ចិន លោក​ស៊ី​ជីន​ពីង រយៈ​ពេល​១​ម៉ោង និង​២៥​នាទី​ដើម្បី​ពិភាក្សា​គ្នា​អំពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​យុទ្ធ​សាស្ត្រ​រវាង​ប្រទេស​ទាំង​២​។ លោក​ត្រាំ​បង្ហាញ​សញ្ញា​ថា​លោក​ចង់​កំណត់​ចំនួន​អាវុធ​នុយ​ក្លេ​អ៊ែរ​ និង​ក៏​ចង់​ឱ្យ​ប្រទេស​ចិន​ចូល​រួម​នៅ​ក្នុង​កញ្ចប់​នេះ​ដែរ​ (អាមេរិក រុស្ស៊ី និង​ចិន)។

មន្ត្រី​រដ្ឋាភិបាល​រុស្ស៊ី​ថ្លែង​ថា​ពួក​គេ​នឹង​ចាត់​វិធាន​ការ​នៅ​ក្នុង​បញ្ហា​នុយ​ក្លេអ៊ែរ​ដោយ​តុល្យ​ភាព (បើ​អាមេរិក​ធ្វើ​អ្វី, រុស្ស៊ី​​នឹង​ធ្វើ​ដូច្នោះ​​ដែរ) នៅ​ពេល​គ្មាន​សន្ធិ​សញ្ញា​នុយ​ក្លេ​អ៊ែរ​ដែល​មាន​ឈ្មោះ​ស្តាត (START)​។ រុស្ស៊ី​ថា​ខ្លួន​ត្រៀម​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​បើ​សិន​អាមេរិក​នៅ​តែ​មិនឆ្លើយ​តប។ រុស្ស៊ី​ចាត់​ទុក​ថា​​ការ​ដែល​អាមេរិក​មិន​មាត់​មិន​ក​បែប​នេះ​ជា​អាកប្ប​កិរិយា​​ខុស​ឆ្គង និង​គួរ​ឱ្យ​សោក​ស្ដាយ​។​ ​ទោះ​ជា​យ៉ាង​ណា​ក្ដី រុស្ស៊ី​ថ្លែង​ថា​ខ្លួន​នៅ​តែ​បើក​ទូលាយ​ជា​និច្ចក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​តាម​នយោបាយ​ និង​ការ​ទូត​។ ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ប្រាប់​​ថា​លោក​មិន​ទាន់​បាន​ស្ដាប់​ឮ​សេចក្ដី​ប្រកាស​ពាក់​ព័ន្ធ​នឹង​ការ​ផុត​សុពល​ភាព​សន្ធិ​សញ្ញា​នុយ​ក្លេអ៊ែរ​នោះ​ទេ​។ ប៉ុន្តែ​លោក​ថា​លោក​ត្រាំ​ត្រៀម​ចរ​ចា​ជា​មួយ​រុស្ស៊ី និង​ចិន​ជា​និច្ច​។


តើ​អ្វី​ទៅ​ជា​សន្ធិ​សញ្ញា​ញូស្តាត (New START)?
សន្ធិ​សញ្ញា​ញូ​ស្តាត​ (New START) ចុះ​ហត្ថ​លេខា​ដោយ​លោក​អូបាម៉ា និង​លោក​មេត​វេដេវ​កាល​ពី​ឆ្នាំ​២០១០​ក្នុង​នាម​លោក​ទាំង​ពីរ​ជា​ប្រធានា​ធិបតី​អាមេរិក និង​រុស្ស៊ី​​កាល​ពី​ជំនាន់​នោះ​​​។ សន្ធិ​សញ្ញា​នេះ​ដាក់​កំហិត​លើ​ប្រទេស​ទាំង​២​មិន​ឱ្យ​មាន​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​ជា​យុទ្ធ​សាស្ត្រ​ (នុយ​ក្លេអ៊ែរ​ខ្នាត​ធំ​​) ​​​បំពាក់​នៅ​លើ​មីស៊ីល​ និង​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​លើស​ពី​១៥៥០​គ្រាប់​ទេ​​។

តាម​ពិត សន្ធិ​សញ្ញា​នេះ​ត្រូវ​ផុត​សុពល​ភាព​តាំង​ពី​ឆ្នាំ​២០២១​ម៉្លេះ​។ ប៉ុន្តែ​លោក​ត្រាំ​បាន​បន្ត​សុពល​ភាព​រហូត​ដល់​ជិត​ចប់​អា​ណត្តិ​របស់​លោក​កាល​ពី​ឆ្នាំ​២០២០​។ ខែ​កុម្ភៈ ឆ្នាំ​២០២៣ លោក​ពូទីន​ប្រកាស​ថា​​នឹង​​ឈប់​​ចូល​រួម​នៅ​ក្នុង​សន្ធិ​សញ្ញា​នេះ​ត​ទៅ​ទៀត​ហើយ​។ កាល​នោះ ក្រុម​បស្ចិម​ប្រទេស​ដាក់​ទណ្ឌ​កម្ម​រុស្ស៊ី​ពី​បទ​ឈ្លាន​ពាន​អ៊ុយ​ក្រែន​។ ហេតុ​នេះ លោក​ប្រកាស​ថា​នឹង​ដក​ខ្លួន​ពី​សន្ធិ​សញ្ញា​នេះ​ព្រោះ​លោក​មិន​យល់​ព្រម​អនុញ្ញាត​ឱ្យ​អាមេរិក​ត្រួត​ពិនិត្យ​មើល​ឃ្លាំង​អាវុធ​នុយ​ក្លេអ៊ែរ​របស់​រុស្ស៊ី​ទេ​៕ ប្រភព៖ ញូស្វីក (Newsweek) និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ