ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក​លុប​ចោល​បំរាម​​លក់​អាវុធ​មក​កម្ពុជា

1 ម៉ោង មុន
  • ភ្នំពេញ

លោក ខេ​ស៊ី បា​ណេ​ត ( Casey Barnett) ​ប្រធាន​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​ បាន​អះ អាង​ថា កាលពី​ម្សិលមិញថ្ងៃ​ទី០៣…

លោក ខេ​ស៊ី បា​ណេ​ត ( Casey Barnett) ​ប្រធាន​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​ បាន​អះ អាង​ថា កាលពី​ម្សិលមិញថ្ងៃ​ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ សហរដ្ឋអាមេរិក​បាន​លុប​ចោល​បំរាម​​លក់​អាវុធ​ពី​កម្ពុជា​ហើយ ។

លោក​បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក​ថា «​ក្រសួងពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​បាន​លុប​ចោលការ​ហាមឃាត់​ចុង​ក្រោយ​នៃ​ការ​លក់​អាវុធ​មក​ឱ្យ​ប្រទេស​កម្ពុជា​។ វា​គឺជា​និមិត្តរូប​ដ៏​សំខាន់​មួយ​នៃ​ទំនុកចិត្ត​របស់​អា​មេ​រិ​ក​ចំពោះ​កម្ពុជា ហើយ​ថា​កម្ពុជា​មាន​កិច្ច​សហប្រតិបត្តិការ​លើ​បញ្ហា​យោធា​» ។

លោក​បាន​បន្ថែម​ទៀត​ថា ការ​លុប​ចោលការ​ហាមឃាត់​ការ​លក់​អាវុធ​នេះ ​បើកផ្លូវ​ឱ្យ​កម្ពុជា​ទិញ​បច្ចេក​វិទ្យា​ទំនើប​ៗ​របស់​អា​មេ​រិ​ក​ ។

លោក​បាន​បន្ថែម​ទៀត​ថា លោក​កំពុង​តែ​ស្ថិត​នៅ​សិង្ហ​បុរី ដើម្បី​ជួប​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ និង​ក្រុមហ៊ុន​លក់​អាវុធ​អា​មេ​រិ​ក ដោយ​លើកទឹកចិត្ត​ឱ្យ​លក់​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់​របស់​ពួក​គេ ដើម្បី​ជួយ​សន្តិសុខ និង​សេដ្ឋកិច្ច​របស់​កម្ពុជា​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ