ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី ឆេះ​ផ្ទៈ​១​ខ្នង​ទាំងស្រុង​ ​២​ខ្នង​ទៀត​ឆេះ​រោល​ជញ្ជាំង​នៅ​សង្កាត់​ឃ្មួ​ញ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទៈ​ចំនួន​៣​ខ្នង​នៅ​ក្នុងភូមិ​សែន​សុខ​ទី​១​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​ត្រូវ​បាន​អគ្គិភ័យ​ឆាប់ឆេះ​រង​ការ​ខូចខាត​នៅ​ក្នុង​នោះ​១​ខ្នង​បាន​រង​ការ​ខូចខាត​ទាំងស្រុង​។ ហេតុការណ៍​អគ្គិភ័យ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ការពារ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២៦ ។ ​ភ្លាមៗ…

រាជធានី​ភ្នំពេញ ៖ ផ្ទៈ​ចំនួន​៣​ខ្នង​នៅ​ក្នុងភូមិ​សែន​សុខ​ទី​១​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​ត្រូវ​បាន​អគ្គិភ័យ​ឆាប់ឆេះ​រង​ការ​ខូចខាត​នៅ​ក្នុង​នោះ​១​ខ្នង​បាន​រង​ការ​ខូចខាត​ទាំងស្រុង​។

ហេតុការណ៍​អគ្គិភ័យ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ការពារ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២៦ ។

​ភ្លាមៗ កម្លាំង​សមត្ថកិច្ច​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ទៅ​ជួយ​អន្តរាគមន៍​។

តាម​ព័ត៌មាន​បានដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ភ្លើង​បាន​ឆាប់ឆេះ​ចេញពី​ផ្ទះថ្ម​ក្រោម ឈើ​លើ​ប្រក់​ស័ង្កសី​មួយ​ខ្នង​យ៉ាង​សន្ធោសន្ធៅ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្បែរ​ខាង​បាន​នាំ​គ្នា​ជញ្ជូន​អីវ៉ាន់​ចេញ​និង​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យទៅ​អន្តរាគមន៍​បាញ់​ពន្លត់​។

តាម​ម្ចាស់ផ្ទះ​ដែល​ទើបតែ​ឆ្លងទន្លេ​បាន​ជាង​កន្លះ​ខែ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​សម្រាក​នៅ​ជាន់​ក្រោម​ស្រាប់តែ​ឮ​សូរ​សំឡេង​ផ្ទុះ​នៅ​ជាន់​លើ គាត់​ក៏​បាន​ឡើង​ទៅ​ឃើញ​បន្ទប់​របស់​គាត់​ត្រូវ​ភ្លើង​ឆេះ​យ៉ាង​សន្ធោ សន្ធៅ តែ​ម្ដង​។​ស្ត្រី​រូប​នោះ​មានការ​សង្ស័យ​ថា អគ្គិភ័យ​នេះ​បណ្ដាល​មក​ពី​ឆ្លង ចរន្តអគ្គិសនី​។

តាម​នគរបាល​អោយ​ដឹង​ថា អគ្គិភ័យ​នេះ​បណ្តាល​អោយ​ផ្ទៈ​១​ខ្នង​ទំហំ​៣​ម៉ែត្រ​គុណ​២០​ម៉ែត្រ ។

រង​ការ​ខូចខាត​ទាំងស្រុង​និង​ផ្ទៈ ២​ខ្នង​ទៀត​នៅ​សងខាង ឆេះ​រោល​ជញ្ជាំង​រង​ការ​ខូចខាត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ