រាជធានីភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោក តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តវៀតណាមនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា និងក៏ជាការឆ្លើយតបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។

លោក តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តវៀតណាម នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកម្រិតកំពូលរវាងការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តវៀតណាម និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលនៃបក្សប្រជាជនកម្ពុជា ព្រមទាំងធ្វើជាសហប្រធាននៃកិច្ចប្រជុំ រវាងប្រមុខគណបក្សទាំងបី វៀតណាម កម្ពុជា និងឡាវ នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ធ្វើឡើងចំពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម កាន់តែមានភាពល្អូកល្អឺនជាបន្តបន្ទាប់ ដោយភាគីទាំងពីរបន្តរក្សាបាននូវ ទំនាក់ទំនងកម្រិតខ្ពស់ និងគ្រប់កម្រិត ទាំងក្នុងក្របខណ្ឌទ្វេភាគី និងនៅក្នុងវេទិកាពហុភាគី ។

កិច្ចសហប្រតិបត្តិការរវាងគណបក្សនិងគណបក្សបានដើរតួនាទីយ៉ាងសំខាន់បំផុតនៅក្នុងការកំណត់ទិសដៅនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ យន្តការនៃកិច្ចសហប្រតិបត្តិការទ្វេភាគីសំខាន់ៗ ត្រូវបានធ្វើឡើងជាប្រចាំ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ នៅតែបន្តជាមូលដ្ឋានគ្រឹះដ៏សំខាន់កាន់តែមានភាពជិតស្និទ្ធ និងប្រកបទៅដោយប្រសិទ្ធភាពកាន់តែខ្លាំងឡើង ។ ភាគីទាំងពីរ តែងតែបានអះអាងពីគោលការណ៍មិនអនុញ្ញាតឱ្យកងកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីនៃប្រទេសមួយដើម្បីបំផ្លិចបំផ្លាញសន្តិសុខរបស់ប្រទេសមួយទៀត ។
ដោយផ្អែកលើសន្ធិសញ្ញា កិច្ចព្រមព្រៀង និងអនុសារណៈនៃការយោគយល់គ្នារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ស្ថាប័ន ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ និងប្រជាជន ដែលរស់ នៅតាមតំបន់ជាប់ព្រំដែននៃប្រទេសទាំងពីរ តែងតែសម្របសម្រួលគ្នាយ៉ាងសកម្មក្នុងការ អនុវត្តកិច្ចការបោះបង្គោលខណ្ឌសីមាព្រំដែនគោក រវាងប្រទេសទាំងពីរ។
សូមជម្រាបថានៅក្នុងឆ្នាំ២០១៩ ភាគីទាំងពីរបានចុះហត្ថលេខា លើឯកសារផ្លូវ ច្បាប់ចំនួនពីរ ដែល ទទួលស្គាល់ ការសម្រេចបាននូវការបោះបង្គោលខ័ណ្ឌសីមា ចំនួន ៨៤% នៃព្រំដែន គោកកម្ពុជា-វៀត ណាម ហើយកំពុងបន្តចរចាជាបន្តបន្ទាប់ ដើម្បីឈាន ទៅសម្រេច ឱ្យបានទាំងស្រុង នៃការបោះបង្គោ លខ័ណ្ឌសីមាព្រំដែនគោក ដែលនៅ សេសសល់ ចំនួន១៦% ឱ្យបានចប់ឆាប់ៗ។
កិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ គឺជាចំណុច ដ៏លេច ធ្លោមួយ នៃទំនាក់ទំនងទ្វេភាគី និងមានកំណើនប្រកបដោយស្ថិរភាព។ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី មានការ កើនឡើងរហូតដល់ ១១,៣៣ ពាន់លានដុល្លារ អាម៉េរិក នៅក្នុង ២០២៥ គឺកើនឡើងជាង ១១,៧% បើធៀបនឹងឆ្នាំ២០២៤។
បច្ចុប្បន្នវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំបំផុតទីបី របស់កម្ពុជា (បន្ទាប់ពីចិន និងសហរដ្ឋអាម៉េរិក) និង ជាដៃគូពាណិជ្ជកម្មធំបំផុតនៅក្នុងតំបន់អាស៊ានរបស់កម្ពុជា។ ប្រទេសវៀតណាម មានគម្រោងវិនិ យោគសកម្មចំនួន ២២៩ នៅកម្ពុជា មានដើមទុន ចុះបញ្ជីសរុបប្រមាណ ២,៩៤ ពាន់លានដុល្លារអា ម៉េរិក ស្ថិតក្នុងចំណាត់ថ្នាក់ លេខពីរ ក្នុងចំណោមប្រទេសចំនួន ៨៥ ដែលវៀតណាមបានដាក់ទុន វិនិយោគនៅបរទេស (បន្ទាប់ពីប្រទេសឡាវ)។
ភាគីទាំងពីរកំពុងសម្របសម្រួលយ៉ាងសកម្ម ដើម្បីឱ្យសម្រេចបានគោលដៅ មានទំហំពាណិជ្ជកម្មទ្វេ ភាគីចំនួន ២០ ពាន់លានដុល្លារអាម៉េរិកក្នុងពេលឆាប់ៗនេះ។ ក្នុង១១ខែ ដើមឆ្នាំ២០២៥ ប្រទេសវៀត ណាម ជាប្រទេសនាំមុខគេ ដែលមាន ភ្ញៀវទេសចរប្រមាណ ១,១១ លាននាក់ ចូលមកទស្សនាប្រទេស កម្ពុជា (ជាប់ចំណាត់ ថ្នាក់លេខមួយក្នុងចំណោម ប្រទេសដែលមានភ្ញៀវទេសចរមកទស្សនា ប្រទេស កម្ពុជា ច្រើនជាងគេ) និងវៀតណាមបានស្វាគមន៍ភ្ញៀវទេសចរកម្ពុជាជាង ៦១៤,២២៥ នាក់ ទៅទ ស្សនានៅប្រទេសវៀតណាម។
វិស័យនៃសហប្រតិបត្តិការផ្សេងទៀត ដូចជា អប់រំ និងបណ្តុះបណ្តាល ដឹកជញ្ជូន វប្បធម៌ សុខភាព និង ទូរគមនាគមន៍ ក៏កំពុងត្រូវបានលើកកម្ពស់យ៉ាងសកម្មផងដែរ ។ ប្រទេសទាំងពីរក៏បានសហការគ្នាយ៉ាងជិតស្និទ្ធ ទាំងនៅក្នុងវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់ ជាពិ សេសនៅក្នុងយន្តការអង្គការសហប្រជាជាតិ អាស៊ាន និង យន្តការដឹកនាំដោយអាស៊ាន និងយន្តកា រសហប្រតិបត្តិការអនុតំបន់មេគង្គ ដែល បានរួមចំណែកដល់ការលើកកម្ពស់កិត្យានុភាព និងតួនាទីរបស់ ប្រទេសនីមួយៗនៅ ក្នុងតំបន់ និងនៅលើពិភពលោក។
ជាពិសេស មហាសន្និបាតលើកទី១៤ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ រប ស់បក្សកុម្មុយនីស្តវៀតណាម បានប្រារពធ្វើឡើង និងបញ្ចប់ដោយ ជោគ ជ័យយ៉ាងត្រចះត្រចង់។ នេះគឺ ជាព្រឹត្តិការណ៍នយោបាយ ជាប្រវត្តិសាស្ត្រដ៏សំខាន់ មួយនៅក្នុងប្រទេសវៀតណាម ដែលមានគោល បំណងធ្វើការសម្រេចចិត្តជាប្រវត្តិសាស្ត្រ ដើម្បីសម្រេចគោលដៅ ជាយុទ្ធសាស្ត្រចំនួនពីរ គឺខួបលើក ទី១០០ នៃការបង្កើតបក្ស កុម្មុយនីស្ត (ឆ្នាំ២០៣០) និងខួបលើកទី១០០ នៃការបង្កើតប្រទេសវៀ តណាម (ឆ្នាំ២០៤៥) ព្រមទាំងដើម្បី កសាងប្រទេសវៀតណាមមួយ ប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ និងសុភមង្គល ឱ្យបោះជំហាន ឈានឡើងទៅមុខជាលំដាប់ តាម ទិសដៅសង្គមនិយម ៕
ចែករំលែកព័តមាននេះ