ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសណាបង្កើតឱ្យមានស្ថានីយប្រេងឥន្ធនៈអត់ច្បាប់ ?

1 ខែ មុន
  • តាកែវ

ខេត្តតាកែវ ​៖ មូលហេតុ​ដែល​ផ្ដើម​អោយ​ការ​​សាងសង់​កា​រ៉ា​ស់​សាំង​ខុសច្បាប់​បាន​ដោយ​រលូន​ គឺ​ផ្ដើម​ចេញពី​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​ក្រុម​មន្ត្រី​ពាក់​ព​ន្ធ័​យក​ទៅ​បំពេញ​ម​ហិច្ឆតា​រៀង​ៗ​ខ្លូ​ន​ដោយ​មិន​បាន​គិត​ផល​ប្រ​យោ​ជ​ន៏​ជាតិ​ជា​ធំ ​។ យោង​តាម​ប្រភព​ច្បាស់ការ​ណ៍​បានអោយ​ដឹង​ថា ​កា​រ៉ា​ស់​សាំង​នៅ​ឃុំ​ព្រែក​ផ្ទោល​ស្រុក​អង្គរ​បូ​រី​ សាងសង់​ដោយ​គ្មាន​ច្បាប់​អនុ​ញ្ញាត​​ចំនួន ​៣​កន្លែង​ តែ​ក្រុម​មន្ត្រី​ពាក់​ព​ន្ធ័​នឹង​អាជ្ញាធរ​មូលដ្ឋាន​បែរជា​នាំ​គ្នា​ទៅ​គៀបសង្កត់ក្ដឹប​កូន​កា​រ៉ា​ស់​សាំង​ដ៏​តូច​មួយ​ហើយ​នាំ​គ្នា​ការពារ​កា​រ៉ា​ស់​សាំង​ធំ​ៗ​ចំនួន…

ខេត្តតាកែវ ​៖ មូលហេតុ​ដែល​ផ្ដើម​អោយ​ការ​​សាងសង់​កា​រ៉ា​ស់​សាំង​ខុសច្បាប់​បាន​ដោយ​រលូន​ គឺ​ផ្ដើម​ចេញពី​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​ក្រុម​មន្ត្រី​ពាក់​ព​ន្ធ័​យក​ទៅ​បំពេញ​ម​ហិច្ឆតា​រៀង​ៗ​ខ្លូ​ន​ដោយ​មិន​បាន​គិត​ផល​ប្រ​យោ​ជ​ន៏​ជាតិ​ជា​ធំ ​។ យោង​តាម​ប្រភព​ច្បាស់ការ​ណ៍​បានអោយ​ដឹង​ថា ​កា​រ៉ា​ស់​សាំង​នៅ​ឃុំ​ព្រែក​ផ្ទោល​ស្រុក​អង្គរ​បូ​រី​ សាងសង់​ដោយ​គ្មាន​ច្បាប់​អនុ​ញ្ញាត​​ចំនួន ​៣​កន្លែង​ តែ​ក្រុម​មន្ត្រី​ពាក់​ព​ន្ធ័​នឹង​អាជ្ញាធរ​មូលដ្ឋាន​បែរជា​នាំ​គ្នា​ទៅ​គៀបសង្កត់ក្ដឹប​កូន​កា​រ៉ា​ស់​សាំង​ដ៏​តូច​មួយ​ហើយ​នាំ​គ្នា​ការពារ​កា​រ៉ា​ស់​សាំង​ធំ​ៗ​ចំនួន ​២​កន្លែង​ទៅ​វិញ​ធ្វើ​អោយ​មហាជន​ដាក់​ការ​សង្ស័យ​ថា ​ទំនង​ក្រុម​មន្ត្រី​ទាំងនោះ​មិន​បាន​ប្រ​យោ​ជ​ន៏​ពី​ក្ដឹប​កូន​កា​រ៉ា​ស់​សាំង​ហើយ​មើលទៅ​ ។

បើ​យោង​តាម​ប្រភព​លោក ​ឡេ​ង ខូ​វ ប្រ​ធាន​ការិយាល័យ​ស្រុក​អង្គរ​បូ​រី​ បានអោយ​ដឹង​ថា ​កា​រ៉ា​ស់​សាំង​ធំ​ៗ​ចំនួន ​២ទីតាំង​ស្ថិត​នៅ​ភូមិ​កំពង់​ពោ​ធ៏ ​ឃុំ​ព្រែក​ផ្ទោល ​គឺ​ពិតជា​គ្មាន​ច្បាប់​មែ​ន ដោយ​កន្លង​មក​ម្ចាស់​កា​រ៉ា​ស់​សាំង​ខាងលើ​បាន​ពឹងពាក់​គាត់​គូ​រ​ប្លង់​តែ​ក្រោយ​គូ​រ​ប្លង់​រួចរាល់​បែរជា​ម្ចាស់​មិន​បាន​បំពេញបែបបទ​សុំ​ច្បាប់​តាម​នីតិវិធី​ពី​ក្រសួង​ពាក់​ព​ន្ធ័​ឡើយ ​។

លោក ​ឡេ​ង ខូ​វ ​បាន​បន្ត​ទៀត​ថា ​ក្នុង​កំឡុង​ដែល​​លោក​គូ​រ​ប្លង់​លោក​ រស់ រ​ត្ន័​ អតីត​ចៅហ្វាយស្រុក​ស្ដីទី​បានអោយ​លោក​ប្រាប់​ម្ចាស់​កា​រ៉ា​ស់​សាំង​យក​លុយ​ទៅ​អោយ​លោក ​១​កន្លែង ​៦០០​ដុល្លា​រ​សាងសង់​លក់ដូរ​ធម្មតា​ទៅ​ តែ​ត្រូវ​លោក​ ឡេ​ង ខូ​វ​ ប​ដិ​សេធ ព្រោះថា​លោក​មិន​យក​ កទៅល​ អន្ទាក់​នោះ​ទេ ​។

ពាក់​ព​ន្ធ័​ករណី​ខាងលើ​អ្នក​យក​ព័​ត៏​មាន​មិន​អាច​សុំ​កា​បំភ្លឺ​ពី​លោក​ រស់ រ​ត្ន័​ ចៅហ្វាយ​រង​ស្រុក​អង្គរ​បូ​រី​បាន​ទេ​ដោយ​លោក​ចៅហ្វាយស្រុក​រូប​នេះ​មិន​ចេះ​និយាយ​ជាមួយ​អ្នកកាសែត​តាម​ទូរ​សព្ទ័​នោះ​ទេ​លោក​ចេះ​និយាយ​ជាមួយ​អ្នកកាសែត​តែ​ក្នុង​បន្ទប់​របស់​លោក​នោះ​ទេ​ ។

តាម​ប្រភព​ច្បាស់ការ​ចេញពី​មន្ទី​រ៉ែ​ និង​ថាមពល​ខេត្តតាកែវ​បានអោយ​ដឹង​ថា ​ពាក់​ព​ន្ធ័​ករណី​កា​រ៉ា​ស់​សាំង​អត់​ច្បាប់​ប្រចាំ​ខេត្តតាកែវ ​គឺ​លោក​ សោម ថុ​ល ​ប្រធាន​ការិយាល័យ​ថាមពល​ និង​ប្រេងកាត​ទទួល​បន្ទុក​អគ្គី​ស​នី​ និង​កា​រ៉ា​ស់​សាំង​ជា​អ្នក​ដើរតួ​សម្របសម្រួល​ និង​រក​សេដ្ឋកិច្ច​អោយ​លោក​ សុច សា​វឿ​ន ​អនុប្រធាន​ក្ដាប់​រួម​នៃ​មន្ទី​រ៉ែ​ និង​ថា​ពល​ខេត្តតាកែវ​ ។

ជុំវិញ​ករណី​ខាងលើ​លោក​ សុច សា​វឿ​ន​ អនុប្រធាន​មន្ទី​រ៉ែ​ និង​ថាមពល​ខេត្តតាកែវ​ បានអោយ​ដឹង​ថា​ លោក​មិន​អាច​ឆ្លើយ​បាន​ទេ​ចំពោះ​រឿង​ចោទ​ថា ​លោក ​សោម ថុ​ល ​ប្រធាន​កា​រិ​យាយ​ល័យ​ថាមពល​ និង​ប្រេងកាត ​ដើរតួ​សម្របសម្រួល​រក​សេដ្ឋកិច្ច​អោយ​លោក​តែ​ចំពោះ​កា​រ៉ា​ស់​សាំង​ដែល​បាន​សាងសង់​គ្មាន​ច្បាប់​នៅ​ចំណុច​ខាងលើ​លោក ​និង​បើក​ការ​ស៊ើបអង្កេត ​៕

ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ