ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស៤២៨នាក់ មកពី៨សញ្ជាតិត្រូវបានបណ្ដេញចេញពីកម្ពុជា ក្រោយរកឃើញស្នាក់នៅ និងធ្វើការខុសច្បាប់

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បណ្ដេញ​ជនបរទេស ៤២៨ នាក់ ចេញពី​ប្រទេស ក្រោយ​រក​ឃើញ​ថា​ឆ្លង​ដែន និង​ស្នាក់​នៅ​ខុសច្បាប់ ។ ជាក់ស្តែង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បណ្ដេញ​ជនបរទេស ៤២៨ នាក់ ចេញពី​ប្រទេស ក្រោយ​រក​ឃើញ​ថា​ឆ្លង​ដែន និង​ស្នាក់​នៅ​ខុសច្បាប់ ។

ជាក់ស្តែង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ​ថា ៖ ជនបរទេស​សរុប ៤២៨​នាក់​ត្រូវ បាន​បណ្ដេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ពាក់ព័ន្ធ​ករណី​លួច​ឆ្លង​ដែន ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់​ក្នុង​នៅ​កម្ពុជា ។

នៅ​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៦ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្ត​ធ្វើការ​បណ្តេញ​ជនបរទេស​សរុប​ចំនួន ៤២៨​នាក់ (​ស្រី​៤​នាក់​) មាន​៨​សញ្ជាតិ រួម​មាន​ចិន ឥណ្ឌូ​នេ​ស៊ី បង់​ក្លា​ដេ​ស កូរ៉េ ប៉ា​គី​ស្ថាន យូ​ហ្គ​ង់​ដា នី​ហ្សេ​រី​យ៉ា និង​ឥណ្ឌា ក្នុង​នោះ​មាន​ជនជាតិ​ចិន​(៤០១​នាក់​) ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ដែល​ពាក់ព័ន្ធ​ករណី​លួច​ឆ្លង​ដែន ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ