ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ និង​ដកហូត​ផលិតផល​​ហួស​សុពលភាព​មួយ​ចំនួន​ក្នុង​ហាង​យីហោ​«​ហាង​កាដូ​»

3 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​សា​ខាក​.​ប​.​ប​.​ខេត្តកំពង់ស្ពឺ ចុះ​ត្រួតពិនិត្យ​ទីតាំង​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ និង​សម្ភារៈ​ប្រើប្រាស់​មួយ​កន្លែង​ដែល​មាន​ស្លាក​យីហោ «​ហាង​កាដូ​» ដកហូត​ផលិតផល​ហួស​សុពលភាព​មួយ​ចំនួន កាល​ព្រឹក​ថ្ងៃ​ទី​៣ ខែកុម្ភៈ…

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​សា​ខាក​.​ប​.​ប​.​ខេត្តកំពង់ស្ពឺ ចុះ​ត្រួតពិនិត្យ​ទីតាំង​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ និង​សម្ភារៈ​ប្រើប្រាស់​មួយ​កន្លែង​ដែល​មាន​ស្លាក​យីហោ «​ហាង​កាដូ​» ដកហូត​ផលិតផល​ហួស​សុពលភាព​មួយ​ចំនួន កាល​ព្រឹក​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៦ ។

មន្ត្រី​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ឱ្យ​ដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ហាង​លក់​វត្ថុ​អនុ​ស្សាវរីយ៍ និង​សម្ភារៈ​ប្រើប្រាស់​មួយ​កន្លែង​ដែល​មាន​ស្លាក​យីហោ «​ហាង​កាដូ​» ដកហូត​ផលិតផល​ហួស​សុពលភាព​មួយ​ចំនួន ដោយ​បានការ​បញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​កិច្ចសហការ​ជាមួយ​សាខា ក​.​ប​.​ប​.​ខេត្តកំពង់ស្ពឺ ចុះ​ត្រួតពិនិត្យ​ទីតាំង​ហាង​លក់​វត្ថុ​អនុ​ស្សាវរីយ៍ និង​សម្ភារៈ​ប្រើប្រាស់​មួយ​កន្លែង​ស្លាក​យីហោ«​ហាង​កាដូ​» ស្ថិត​នៅ​ក្នុងភូមិ​ទួល​គក សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

មន្ត្រី​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ឱ្យ​ដឹង​ថា ក្នុង​ការ​ចុះ​ប្រតិបត្ដិការ សមត្ថកិច្ច​ជំនាញ​បាន​រក​ឃើញ​ផលិតផល​មួយ​ចំនួន​មាន​កាលបរិច្ឆេទ​ហួស​សុពលភាព​ប្រើប្រាស់​រួម​មាន​៖
-​ម្សៅ​ម៉ាក Phaesaj ចំនួន​១០៥​កំប៉ុង ស្មើនឹង​២១kg
-​ផលិតផល​លុ​ញ​ក្លៀក ម៉ាក Dove ចំនួន​៥៨​ដប និង​ម៉ាក​Nivea ចំនួន​១២​ដប​។ វិធានការ​របស់​សមត្ថកិច្ច​ជំនាញ ៖ ផលិតផល​ហួស​សុពលភាព​ប្រើប្រាស់​ខាងលើ ត្រូវ​បាន​សាខា ក​.​ប​.​ប ខេត្តកំពង់ស្ពឺ ដកហូត​ដើម្បី​យក​ទៅ​ដុត​បំផ្លាញ​ចោល​។

មន្ត្រី​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​ថា ជា​ការ​សំណូមពរ របស់​ក្រុមការងារ​ស្នើ​សុំ​ដល់​អាជីវករ អ្នក​លក់ដូរ មេត្ដា​នាំ​គ្នា​បញ្ឈប់​ការ​លក់ ឬ​ចែកចាយ​ផលិតផល​ដែល​មិន​មាន​ប្រភព​ច្បាស់លាស់ ទំនិញ​ខុសច្បាប់ និង​ជិត​ហួស​សុពលភាព​ដែល​នាំ​ឱ្យ​អ្នក​ប្រើប្រាស់​ខាតបង់​ប្រាក់​កាស និង​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាពលរដ្ឋ​លើស​ពី​ការ​អនុវត្ដ​ច្បាប់​កើតឡើង​ធ្វើ​ឱ្យ​ខាតបង់​ពេលវេលា និង​មានទោស​ទណ្ឌ​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ