ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អន្តរាគមន៍ភ្លាមៗ! អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះពិនិត្យរោងចក្រដែលបញ្ចេញផ្សែង និងក្លិនរំខានដល់ពលរដ្ឋ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាលរង​ខណ្ឌ បាន​ចុះ​ត្រួតពិនិត្យ​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​នៅ​ភូមិ​ស្រែ​រា​ជ្ជៈ សង្កាត់​សំរោង​ក្រោម ក្រោយ​ពី​មាន​បណ្តឹងតវ៉ា​ពី​ប្រជាពលរដ្ឋ​រឿង​ផ្សែង និង​ក្លិន​អសោច ។ ជាក់ស្តែង​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៤…

រាជធានី​ភ្នំពេញ ៖ អភិបាលរង​ខណ្ឌ បាន​ចុះ​ត្រួតពិនិត្យ​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​នៅ​ភូមិ​ស្រែ​រា​ជ្ជៈ សង្កាត់​សំរោង​ក្រោម ក្រោយ​ពី​មាន​បណ្តឹងតវ៉ា​ពី​ប្រជាពលរដ្ឋ​រឿង​ផ្សែង និង​ក្លិន​អសោច ។

ជាក់ស្តែង​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ​ថា ៖ រដ្ឋបាល​ខណ្ឌ​ចុះ​អន្តរាគមន៍​ភ្លាម​ៗ ក្រោយ​ទទួល​បាន​បណ្តឹង​ពី​ប្រជាពលរដ្ឋ រឿង​ផ្សែង និង​ក្លិន​ពី​រោងចក្រ​មួយ​កន្លែង នៅ​ភូមិ​ស្រែ​រា​ជ្ជៈ សង្កាត់​សំរោង​ក្រោម ។

ឆ្លើយ​តប​ទៅ​នឹង​ការ​បារម្ភ​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​សំរោង​ក្រោម ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៦ នេះ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ឱ្យ​លោក សំ សា​រ៉ា​វុ​ធ អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន ចុះ​ត្រួតពិនិត្យ​រោងចក្រ​កាត់ដេរ​មួយ​កន្លែង នៅ​ភូមិ​ស្រែ​រា​ជ្ជៈ សង្កាត់​សំរោង​ក្រោម ដែល​បាន​យក​កំទេច​ក្រណាត់​មក​ដុត​ក្នុង​ឡ​ចំហាយ បង្ក​ជា​ផ្សែង និង​ក្លិន​មិនល្អ រំខាន​ដល់​ការ​រស់នៅ​របស់​បងប្អូន​រស់នៅ​ជុំវិញ ។

ក្នុង​នោះ​ដែរ​ជា លទ្ធផល​ត្រួតពិនិត្យ និង​វិធានការ​របស់​សមត្ថកិច្ច​៖
-​ពិនិត្យ​ឃើញ​ថា ទីតាំង​នេះ​ពិតជា​បង្ក​ការ​បំពុលបរិស្ថាន
-​ទីតាំង​នេះ​បាន​ដុត​កំទេច​ក្រណាត់​ដុត​ក្នុង​ឡ​ចំហាយ បណ្ដាល​ឱ្យ​ផ្សែងហុយ និង​សាយភាយ​ក្លិន​មិនល្អ
-​មាន​វិញ្ញាបនបត្រ​បញ្ជាក់​ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជីពាណិជ្ជកម្ម
-​មិន​មានច្បាប់​អនុញ្ញាត​សិប្បកម្ម និង​ច្បាប់បរិស្ថាន

ជាមួយ​គ្នា​នោះ​ដែរ ក្រុមការងារ​បាន​ធ្វើការ​ណែនាំ​ម្ចាស់​ទីតាំង​ដូច​ខាងក្រោម ៖
-​ត្រូវ​បញ្ឈប់​ការ​ដុត​កំទេច​ក្រណាត់ ក្នុង​ឡ​ចំហាយ
-​ត្រូវ​ស្នើ​សុំ​ច្បាប់​អនុញ្ញាត​ឱ្យ​បាន​ត្រឹមត្រូវ
-​ត្រូវ​ទទួល​រង​ការ​ផាកពិន័យ​តាម​ច្បាប់
-​ក្នុង​ករណី​មិន​អនុវត្ត​តាម​ការ​ណែនាំ រដ្ឋបាល​ខណ្ឌ​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ និង​សុំ​គោលការណ៍​ថ្នាក់លើ​ផ្អាក​ការ​ធ្វើ​អាជីវកម្ម​ជា​បណ្ដោះអាស្ន​ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ