ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាតវ៉ាជំទាស់នឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងដោយគ្មានការអនុញ្ញាតរបស់ប្រធានចារកម្មកងទ័ពថៃក្នុងទឹកដីកម្ពុជា

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើការ​តវ៉ា​យ៉ាង​ខ្លាំង​ជា​ផ្លូវការ​ប្រឆាំង​នឹង​ទស្សនកិច្ច​ត្រួតពិនិត្យ​ទីតាំង​ដោយ​គ្មាន​ការ​អនុញ្ញាត​របស់​អនុព័ន្ធយោធា​បរទេស​មួយ​ក្រុម និង​មន្ត្រី​អនុវត្ត​ច្បាប់ ដែល​ដឹកនាំ​ដោយ​ប្រធាន​ចារកម្ម​កងទ័ព​ថៃ នៅ​សណ្ឋាគារ​ពីរ​កន្លែង ស្ថិត​នៅ​ក្នុងស្រុក​អូរ​ស្មាច់ ខេត្តឧត្តរមានជ័យ…

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើការ​តវ៉ា​យ៉ាង​ខ្លាំង​ជា​ផ្លូវការ​ប្រឆាំង​នឹង​ទស្សនកិច្ច​ត្រួតពិនិត្យ​ទីតាំង​ដោយ​គ្មាន​ការ​អនុញ្ញាត​របស់​អនុព័ន្ធយោធា​បរទេស​មួយ​ក្រុម និង​មន្ត្រី​អនុវត្ត​ច្បាប់ ដែល​ដឹកនាំ​ដោយ​ប្រធាន​ចារកម្ម​កងទ័ព​ថៃ នៅ​សណ្ឋាគារ​ពីរ​កន្លែង ស្ថិត​នៅ​ក្នុងស្រុក​អូរ​ស្មាច់ ខេត្តឧត្តរមានជ័យ នៃ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២៦ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។

ក្រសួង​បាន​លើក​ឡើង​ថា ទស្សនកិច្ច​ពិនិត្យ​ទីតាំង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​យល់ព្រម​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ជា​ការ​រំ​លោ​.​ភលើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ។ សណ្ឋាគារ និង​ទីតាំង ដែល​ត្រូវ​បាន​ធ្វើ​ទស្សនកិច្ច​ត្រួតពិនិត្យ​នោះ​ស្ថិត​នៅ​ចម្ងាយ​៣៩៧​ម៉ែត្រ​ពី​ច្រក​អន្តរជាតិ​អូរ​ស្មាច់ ដែល​ស្ថិត​នៅ​ក្បែរ​បង្គោល​ព្រំដែន​លេខ​១៥ ។ តំបន់​នេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រើ​កម្លាំង និង​កាន់កាប់​ដោយ​កងកម្លាំងប្រដាប់អាវុធ​ថៃ ក្នុងអំឡុងពេល​នៃ​ការ​វាយលុក​របស់​ពួក​គេ​មក​លើ​កម្ពុជា ចន្លោះ​ពី​ថ្ងៃ​ទី​៧-២៧ ខែធ្នូ ឆ្នាំ ២០២៥ ។

ក្រសួង​ការ​បទេស​បាន​បញ្ជាក់​ថា​៖«​កម្ពុជា​បដិសេធ និង​ជំទាស់​យ៉ាង​ដាច់អហង្ការ ចំពោះ​ប្រតិបត្តិការ ដែល​ធ្វើ​ឡើង​ដោយ​កងកម្លាំង យោធា​ថៃ រួម​ទាំង​ការ​អនុវត្ត​អធិបតេយ្យ​របស់​ថៃ ដោយ​ខុសច្បាប់​តាម​រយៈ​ការ​រៀបចំ​ទស្សនកិច្ច​ដូចដែល​បាន​រៀបរាប់​ខាងលើ ដែល​ជា​ការ​រំ​លោ​.​ភលើ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន និង​ជា​ការ​ប៉ុនប៉ង​ធ្វើ​ឱ្យ​ស្របច្បាប់​នូវ​ការ​កាន់កាប់​របស់​ខ្លួន​លើ​ទឹកដី​អធិបតេយ្យ​របស់​កម្ពុជា​» ។

ក្រសួង​បាន​លើក​ឡើង​ថា ទន្ទឹម​នឹង​ការ​បដិសេធ​យ៉ាង​ដាច់ខាត​ចំពោះ​សកម្មភាព​របស់​ប្រទេស​ថៃ រាជរដ្ឋាភិបាល​កម្ពុជា បញ្ជាក់​សារ​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​ខ្ជាប់ខ្ជួន និង​ឥត​ងាករេ​របស់​ខ្លួន​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​ជម្លោះព្រំដែន​ទាំងអស់​ជាមួយ​ប្រទេស​ថៃ ក៏​ដូច​ជា​ជាមួយ​ប្រទេស​ជិតខាង​ទាំងអស់​របស់​ខ្លួន តាម​រយៈ​មធ្យោបាយ​សន្តិភាព ស្រប​តាម​ច្បាប់​អន្តរជាតិ ហើយ​កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​រក្សា​ជំហរ​ជា​គោលការណ៍​របស់​ខ្លួន​ថា ព្រំដែន​មិន​ត្រូវ​ផ្លាស់​ប្តូរ​ដោយ​កម្លាំង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ