ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវាទេសចរណ៍ខ្នាតយក្ស Costa Serena ដឹកភ្ញៀវជិត៣ពាន់នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកនេះ​

1 នាទី មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ មន្ត្រី​នគរបាល​អន្តោរ​ប្រវេសន៍​ច្រក​ទ្វារ​កំពង់​ផែរ​ស្វយ័ត​ក្រុងព្រះសីហនុ ​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា​នៅ​វេលា​ម៉ោង​៧,០០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែ តុលា ឆ្នាំ ២០២៦ មាន​នាវា​ទេសចរណ៍​មួយ​គ្រឿង​ឈ្មោះ Costa…

ខេត្តព្រះសីហនុ ៖ មន្ត្រី​នគរបាល​អន្តោរ​ប្រវេសន៍​ច្រក​ទ្វារ​កំពង់​ផែរ​ស្វយ័ត​ក្រុងព្រះសីហនុ ​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា​នៅ​វេលា​ម៉ោង​៧,០០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែ តុលា ឆ្នាំ ២០២៦ មាន​នាវា​ទេសចរណ៍​មួយ​គ្រឿង​ឈ្មោះ Costa Serena សញ្ជាតិ ITALY ដឹក​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​ចំនួន​.២៨៩០​នាក់​ក្នុង​នោះ​មាន​ស្រី​១៦៤០​នាក់​មាន​៣៥​សញ្ជាតិ មាន​នាវិក​ចំនួន ១០៣០​នាក់​ក្នុង​នោះ​មាន​ស្រី​១៩៤​នាក់​មាន​៣៥​សញ្ជាតិ បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ប្រកបដោយ​សុវត្ថិភាព​ ។

គោលបំណង​នៃ​ការ​ចូល​ចត​ដើម្បី មក​ទស្សនា​ប្រទេស​កម្ពុជា​រយៈពេល​មួយ​ថ្ងៃ​ដើម្បី​ឈ្វេងយល់​ពី​វប្បធម៌​និង​ប្រពៃណី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។ នៅ​ក្នុង​ឱកាស​នៃ​ការ​ចូល​ចត​នាវា​ខាងលើ​នេះ​មន្ត្រី​នគរបាល​អន្តោរ​ប្រវេសន៍​ច្រក​ទ្វារ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ​ខេត្ត​ព្រះ​សីហ​នុ បាន​ជួយ​សម្រួល​ក្នុង​ការ​ធ្វើ​បែបបទ​លើ​ប៉ា​ស្ព័​រ​បន្ថែម​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​បន្ត​របស់​ភ្ញៀវ​ ។

​ជាមួយ​គ្នា​នេះ​ភ្ញៀវ​ទេសចរណ៍​ក៍បាន​ធ្វើ​ដំណើរ​កំសាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន​កំសាន្ត​តាម​តំបន់ឆ្នេរ​, និង​តាម​ទី​អារាម​នានា​នៅ​ក្នុង​ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ​ ។

លក្ខណ​:​បច្ចេកទេស​នាវា មាន​បណ្តោយ​២៩០,​ម៉ែត្រ​និង​ទទឹង​មាន​ប្រវែង​៣៥,៥០​ម៉ែត្រ​ជំរៅ​ទឹក​៨​ម៉ែត្រ ធ្វើ​ដំណើរ​មក​ពី​ប្រទេស​វៀតណាម​និង​បន្តដំណើរ​ទៅ​ប្រទេស​ថៃ​ ។

ភ្ញៀវ​ទេសចរណ៍​ដែល​មាន​ចំនួន​ច្រើន​ជាងគេ​( ITALY.) មាន​ចំនួន​៧៧៤​ក្នុង​នោះ​មាន​ស្រី​៤៣៦​នាក់ នាក់​,GEMAN២៥១​នាក់​ក្នុង​នោះ​មាន​ស្រី​១៣៥​នាក់​,FRENCH២៤៧​នាក់​ក្នុង​នោះ​មាន​ស្រី​១៣៥​នាក់​ ។ ​នាវា​ខាងលើ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​នៅ​វេលា​ម៉ោង​១៦,00​នាទី​នៅ​ថ្ងៃ​ដដែល​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ