ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បញ្ចប់ជីវិត​អ្នក​បន្តវេន​ត្រកូល​កា​ដា​ហ្វី​៖ លោក សេ​អ៊ី​វ អាល់​អ៊ិ​ស្លា​ម ត្រូវ​កង​កុំម៉ង់ដូ​​​សម្រុក​ចូល​បា.ញ់​សម្លាប់​ដល់​ក្នុងផ្ទះ

1 នាទី មុន

ប្រទេស​លី​ប៊ី ៖ លោក​សេ​អ៊ី​វ​អាល់​អ៊ិ​ស្លា​មកា​ដា​ហ្វី កូនប្រុស​ម្នាក់​ក្នុង​ចំណោម​កូនប្រុស​អតីត​មេដឹកនាំ​លី​ប៊ី​ដែល​ត្រូវ​គេ​ផ្ដួលរំលំ​និង​សម្លាប់ ត្រូវ​បាន​ធ្វើឃាត​កាលពី​ថ្ងៃ​ទី​៣ កុម្ភៈ នៅ​ភាគ​ខាងលិច​លី​ប៊ី ដោយ​កង​កុំ​ម្ម៉​ង់​ដូ​ប្រដាប់​អាវុធ​មិន​ស្កាល់​អត្តសញ្ញាណ​១​ក្រុម ។ កូនប្រុស​លោក​កា​ដា​ហ្វី​រូប​នោះ…

ប្រទេស​លី​ប៊ី ៖ លោក​សេ​អ៊ី​វ​អាល់​អ៊ិ​ស្លា​មកា​ដា​ហ្វី កូនប្រុស​ម្នាក់​ក្នុង​ចំណោម​កូនប្រុស​អតីត​មេដឹកនាំ​លី​ប៊ី​ដែល​ត្រូវ​គេ​ផ្ដួលរំលំ​និង​សម្លាប់ ត្រូវ​បាន​ធ្វើឃាត​កាលពី​ថ្ងៃ​ទី​៣ កុម្ភៈ នៅ​ភាគ​ខាងលិច​លី​ប៊ី ដោយ​កង​កុំ​ម្ម៉​ង់​ដូ​ប្រដាប់​អាវុធ​មិន​ស្កាល់​អត្តសញ្ញាណ​១​ក្រុម ។ កូនប្រុស​លោក​កា​ដា​ហ្វី​រូប​នោះ ជា​មនុស្ស​ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ CPI តាម​រក​ចាប់ខ្លួន​ពី​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ។

មេធាវី​របស់​កូនប្រុស​លោក​កា​ដា​ហ្វី​រូប​នោះ​ថ្លែង​ថា លោក​សេ​អ៊ី​វ​អាល់​អ៊ិ​ស្លា​មកា​ដា​ហ្វី ត្រូវ​សម្លាប់​នា​វេលា​ម៉ោង​១៤​ម៉ោង​ក្នុងស្រុក​ថ្ងៃ​ទី​៣ កុម្ភៈ នៅ​ក្រុង​ហ្សេ​ន​តេន ក្នុងផ្ទះ​របស់​លោក ដោយ​កុំម៉ង់ដូ​១​ក្រុម​មាន​គ្នា​៤​នាក់ ។ ចាប់តាំងពី​យូរ​មក​ហើយ​ត្រូវ​គេ​មើលឃើញ​ថា ជា​អ្នក​បន្តវេន​ពី​ឪពុក​មុន​ការ​ដួល​រលំ​របប​លោក​កា​ដា​ហ្វី​កាលពី​ឆ្នាំ​២០១១ បុរស​មាន​វ័យ​៥៣​ឆ្នាំ​រូប​នោះ ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​មនុស្ស​កណ្ដាល​និយម​និង​ជា​អ្នក​កែទម្រង់ ។ កេ​រ្ត៍​ឈ្មោះ​របស់​លោក​អាប់ឱន​ដោយ​លោក សន្យា​បង្ក្រាប​បង្ហូរឈាម​ពេល​ចាប់ផ្ដើម​ការ​បះបោរ​។

លោក​អាប់​ឌុ​ល​ឡា​ហ៍​អូត​ម៉ា​ន់​អាប់​ឌូ​រ៉ា​ហ៊ី​ម​ទីប្រឹក្សា​របស់​លោក​រៀបរាប់​ថា មនុស្ស​៤​នាក់​បាន​សម្រុកចូល​ក្នុងផ្ទះ​លោក កាលពី​ថ្ងៃ​ទី​៣ កុម្ភៈ បន្ទាប់​ពី​កម្ទេច​កាមេរ៉ា​ត្រួតពិនិត្យ បន្ទាប់​មក​សម្លាប់​លោក ។ សម្រាប់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ថា តើ​ពួក​ប្រដាប់​អាវុធ​នោះ​ជា​មនុស្ស​របស់​ក្រុម​ណា​នៅឡើយ ។

ទោះបី​យ៉ាងណា កាលពី​១០​ថ្ងៃមុន​នេះ មនុស្ស​ជំំ​និ​តម្នាក់​របស់​កូនប្រុស​លោក​កា​ដា​ហ្វី​រូប​នោះ​បាន​និយាយ​ថា មាន​បញ្ហា​ចោទ​លើ​សុវត្ថិភាព​របស់​លោក ។ ប្រមុខ​កុលសម្ព័ន្ធ​របស់​លោក​កា​ដា​ហ្វី បាន​ទូរស័ព្ទ​ប្រាប់​ដល់​លោក​សេ​អី​ុ​វ​ថា នឹង​បញ្ជូន​មនុស្ស​មក​ជួយ​ការពារ​សន្តិសុខ​តែ​លោក​សេ​អ៊ី​វ​បាន​បដិសេធ​។

ត្រូវ​បាន​តុលាការ​CPI តាម​រក​ចាប់ខ្លួន​ពី​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ លោក​សេ​អី​ុ​វ​ត្រូវ​ចាប់ខ្លួន​កាលពី​ឆ្នាំ​២០១១ នៅ​ភាគ​ខាងត្បូង​លី​ប៊ី​។ ជាប់​ឃុំឃាំង​អស់​រយៈពេល​យូរ​នៅ​ក្រុង​ហ្សេ​ន​តេន លោក​ត្រូវ​កាត់ទោស​ប្រហារជីវិត​ក្នុង​ឆ្នាំ​២០១៥ ក្រោយ​សវនាការ​មួយ​មុន​ពេល​ទទួល​បានការ​លើកលែងទោស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ