កម្ពុជានាំចេញថ្មទៅ១៣ប្រទេស រួមទាំងសហរដ្ឋអាមេរិក
- ភ្នំពេញ
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាមានក្រុមហ៊ុនធ្វើអាជីវកម្មអារថ្ម ហើយនាំចេញទៅប្រទេស១៣ ។…
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាមានក្រុមហ៊ុនធ្វើអាជីវកម្មអារថ្ម ហើយនាំចេញទៅប្រទេស១៣ ។…
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាមានក្រុមហ៊ុនធ្វើអាជីវកម្មអារថ្ម ហើយនាំចេញទៅប្រទេស១៣ ។

មានប្រសាសន៍នៅក្នុងសន្និបាតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល សមាគមថ្មអារកម្ពុជា អាណត្តិទី១ កាលពីល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងរ៉ែ និងថាមពល លោករដ្ឋមន្ត្រីបានបង្ហើបថា ថ្មអារនាំចេញនេះ គឺជាប្រភេទថ្មដែលយកទៅធ្វើជាដេគ័រ បិទអគារ និងយកទៅធ្វើជាឧបករណ៍កែច្នៃឧបករណ៍ប្រើប្រាស់ផ្សេងៗ ។

លោកបានអះអាងថា ប្រទេសទាំងនោះមានសហរដ្ឋអាមេរិក, រុស្ស៊ី, ឥណ្ឌា, ចិន, សិង្ហបុរី, ហ្វីលីពីន, ម៉ាឡេស៊ី និងបណ្ដាប្រទេសអាស៊ានជាដើម ។
មកដល់ពេលនេះ បរិមាណនៃការនាំចេញមិនត្រូវបានលោកបញ្ជាក់ទេ ប៉ុន្តែក្រុមហ៊ុនដែលធ្វើអាជីវកម្មមានអាជ្ញាប័ណ្ណមាន៦០ក្រុមហ៊ុន ហើយក្រុមហ៊ុនដែលមានប្រតិបត្តិការពិតប្រាកដ គឺប្រមាណជាជាង៤០ ដោយផ្តល់សួយសារអាករ និងពន្ធនាំចេញរង្វង់៤០លានដុល្លារ ៕
ចែករំលែកព័តមាននេះ