ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះ​អ្នកតម្បាញក្រមា ១ខ្នងអស់ទាំងស្រុង នៅសង្កាត់​កោះដាច់

2 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ករណី​ឆ្លង​ចរន្ត​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​ឈើ​ប្រក់​ដំបូង​ស​ង្ក័​សី​របស់​ប្រជាពលរដ្ឋ​ប្រកប​របរ​តម្បាញ​ក្រមា​ខ្មែរ​អស់ទាំង​សុង​ហើយ​កម្លាំង​អន្តរាគមន៍​របស់​រថយន្ត​បង្ការ​ពន្លត់អគ្គីភ័យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ខិតខំ​ចេញ​រថយន្ត​ឡើង​ឆ្លង​កំពង់ដរ​ដើម្បី​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ​ណ៍​បាន​ត្រឹមតែ​ទប់ស្កាត់​មិន​រាល​ដល់​ផ្ទះ​ជិតខាង ។ ​ហេតុការណ៍ខាងលើនេះ​បង្ក​ការ​ភ្ញាក់ផ្អើល កើតឡើង​កាល​វេលា​ម៉ោង​១​និង​០០​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​៤ ខែ កុម្ភ​: ឆ្នាំ ២០២៦…

រាជធានី​ភ្នំពេញ ៖ ករណី​ឆ្លង​ចរន្ត​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​ឈើ​ប្រក់​ដំបូង​ស​ង្ក័​សី​របស់​ប្រជាពលរដ្ឋ​ប្រកប​របរ​តម្បាញ​ក្រមា​ខ្មែរ​អស់ទាំង​សុង​ហើយ​កម្លាំង​អន្តរាគមន៍​របស់​រថយន្ត​បង្ការ​ពន្លត់អគ្គីភ័យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ខិតខំ​ចេញ​រថយន្ត​ឡើង​ឆ្លង​កំពង់ដរ​ដើម្បី​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ​ណ៍​បាន​ត្រឹមតែ​ទប់ស្កាត់​មិន​រាល​ដល់​ផ្ទះ​ជិតខាង ។

​ហេតុការណ៍ខាងលើនេះ​បង្ក​ការ​ភ្ញាក់ផ្អើល កើតឡើង​កាល​វេលា​ម៉ោង​១​និង​០០​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​៤ ខែ កុម្ភ​: ឆ្នាំ ២០២៦ ​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ តាម​ផ្លូវ​បេតុង ក្រុម​១ ស្ថិត​នៅ​ភូមិ​ក្បាលកោះ សង្កាត់ កោះដាច់ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ម្ចាស់ផ្ទះ​ឈ្មោះ ភី សុភាព ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មុខរបរ​តម្បាញ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ។

យោង​តាម​ការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បា​ន​បញ្ជាក់​ថា​ក្រោយ​ពី​ទទួល​បាន​ព័​ត៍​មាន​ពី​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​សុំ​រថយន្ត​ពន្លត់អគ្គិភ័យមក​ជា​បន្ទាន់​ដើម្បី​បាញ់​ពន្លត់​ផ្ទះ​ប្រជាពលរដ្ឋ​កំពុង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​សង្កាត់​កោះដាច់​ភ្លាម​ៗ​ ទទួល​បទបញ្ជា​ពី​លោកនាយ​ការិយាល័យ​បាន​ចេញ​រថយន្ត​ពី​គោលដៅ​ទី​២​រួម​ជាមួយ​រថយន្ត​របស់​រដ្ឋបាល​សាលា​ខណ្ឌ​ជ្រោយចង្វារ​ដើម្បី​ឆ្លង​ដរ​១​តង់​ទើប​អាច​ឡើង​លើគោក​បន្តដំណើរ​ទៅ​ដល់​គោលដៅ​ដែល​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ ។

ពេល​ទៅ​ដល់​គឺ​អណ្ដាត​ភ្លើង​បាន​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​សង់​អំពី​ឈើ​ដំបូល​ប្រក់ស​ង្ក័​សី​មាន​ទំហំ​៦​ម៉ែត្រ​គុណ​៧​ម៉ែត្រ​អស់ទាំង​សុង ​មូលហេតុ​តាម​ការ​សន្និដ្ឋាន​និង​បំភ្លឺ​ម្ចាស់ផ្ទះ​ករណី​ឆ្លង​ចរន្តអគ្គិសនី ។

យ៉ាងណាមិញ​ សមត្ថកិច្ច​យើង​បាន​ខិតខំ​ព្យាយាម​តែ​នៅ​តែ​មិន​ទាន់​គ្រាន់តែ​បាន​ទប់ស្កាត់​មិន​ឆេះ​រាលដាល​ដល់​ផ្ទះ​ជិតខាង​ការ​គ្រប់គ្រង​បាន​នៅ​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត​ថ្ងៃខែ​ឆ្នាំ​ដដែល ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ