ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់ប្រើទឹកក្ដៅរំលាយសាច់បង្កក! កុំឱ្យអាហារក្លាយជា​ជម្រកមេរោគ​ ដោយមិនដឹងខ្លួន

4 ម៉ោង មុន

ចំណេះដឹង៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការប្រើទឹកក្ដៅដើម្បីរលាយទឹកកកចេញពីសាច់ ឬត្រី គឺជាកំហុសឆ្គងបច្ចេកទេសដ៏ធំមួយដែលអាចបណ្ដាលឱ្យអាហារឆាប់រលួយ បាត់បង់សារធាតុចិញ្ចឹម និងខូចរសជាតិដើមទាំងស្រុង។ នៅពេលលោកអ្នកចាក់ទឹកក្ដៅលើសាច់កក វានឹងធ្វើឱ្យស្រទាប់សាច់ខាងក្រៅឆ្អិន ឬប្រែពណ៌ភ្លាមៗ…

ចំណេះដឹង៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការប្រើទឹកក្ដៅដើម្បីរលាយទឹកកកចេញពីសាច់ ឬត្រី គឺជាកំហុសឆ្គងបច្ចេកទេសដ៏ធំមួយដែលអាចបណ្ដាលឱ្យអាហារឆាប់រលួយ បាត់បង់សារធាតុចិញ្ចឹម និងខូចរសជាតិដើមទាំងស្រុង។

នៅពេលលោកអ្នកចាក់ទឹកក្ដៅលើសាច់កក វានឹងធ្វើឱ្យស្រទាប់សាច់ខាងក្រៅឆ្អិន ឬប្រែពណ៌ភ្លាមៗ ខណៈដែលផ្នែកខាងក្នុងនៅតែរឹងដូចដុំថ្ម ដែលចំណុចនេះបង្កជាបរិយាកាសកក់ក្ដៅផ្ដល់ឱកាសឱ្យបាក់តេរីលូតលាស់យ៉ាងលឿន និងធ្វើឱ្យអាហារលែងមានអនាម័យ។ វិធីសាស្ត្រដែលល្អបំផុត និងមានសុវត្ថិភាពបំផុតសម្រាប់សុខភាព គឺការផ្លាស់ប្ដូរសាច់ពីថតកកមកដាក់ក្នុងថតក្លាសេធម្មតានៃទូទឹកកក ដើម្បីឱ្យវារលាយយឺតៗតាមធម្មជាតិ ឬការត្រាំសាច់ដែលខ្ចប់ជិតក្នុងទឹកត្រជាក់ធម្មតា។

ក្រៅពីវិធីខាងលើ លោកអ្នកក៏អាចប្រើប្រាស់ម៉ាស៊ីន ក្នុងករណីប្រញាប់ ឬប្រើវិធីបុរាណដោយត្រាំសាច់ក្នុងទឹកលាយអំបិល និងទឹកខ្មេះបន្តិច ដើម្បីជួយឱ្យសាច់ឆាប់រលាយ និងរក្សាភាពស្រស់បានល្អ។ អ្វីដែលសំខាន់បំផុតនោះគឺ លោកអ្នកមិនត្រូវយកសាច់ដែលរលាយទឹកកករួចត្រឡប់ទៅក្លាសេឱ្យកកវិញជាលើកទីពីរជាដាច់ខាត ព្រោះវានឹងបង្កើនបរិមាណមេរោគទ្វេដង និងនាំឱ្យមានហានិភ័យខ្ពស់នៃការពុលអាហារ។

ដើម្បីធានាសុខភាពល្អដល់សមាជិកគ្រួសារ លោកអ្នកគួរចម្អិនសាច់ភ្លាមៗបន្ទាប់ពីរលាយទឹកកករួច និងជៀសវាងការទុកអាហារក្នុងថតកកយូរខែពេក ដែលនាំឱ្យបាត់បង់គុណភាពអាហារូបត្ថម្ភ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ