គ្រោះរញ្ជួយដីកម្រិត ៦ រ៉ិចទ័រ វាយប្រហារប្រទេសមីយ៉ាន់ម៉ា ទាំងយប់អាធ្រាត្រ
ទីក្រុងយ៉ាំងហ្គូន៖ គ្រោះរញ្ជួយដីកម្រិត ៦ រ៉ិចទ័រ បានវាយប្រហារយ៉ាងដំណំទៅលើតំបន់ Magway ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីវេលារាត្រីថ្ងៃអង្គារ។ នេះបើយោងតាមសារព័ត៌មាន Xinhua…
ទីក្រុងយ៉ាំងហ្គូន៖ គ្រោះរញ្ជួយដីកម្រិត ៦ រ៉ិចទ័រ បានវាយប្រហារយ៉ាងដំណំទៅលើតំបន់ Magway ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីវេលារាត្រីថ្ងៃអង្គារ។ នេះបើយោងតាមសារព័ត៌មាន Xinhua…
ទីក្រុងយ៉ាំងហ្គូន៖ គ្រោះរញ្ជួយដីកម្រិត ៦ រ៉ិចទ័រ បានវាយប្រហារយ៉ាងដំណំទៅលើតំបន់ Magway ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីវេលារាត្រីថ្ងៃអង្គារ។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពផ្សេងៗទៀត ចុះផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈនេះ។
អាជ្ញាធរមានសមត្ថកិច្ច បានបញ្ជាក់ថា ចំណុចកណ្តាលនៃរញ្ជួយដីស្ថិតនៅចម្ងាយប្រហែល ៣២ គីឡូម៉ែត្រ ពីទីក្រុង Sidoktaya ក្នុងជម្រៅ ៥៨ គីឡូម៉ែត្រ។ ការរញ្ជួយនេះត្រូវបានគេរាយការណ៍ថាអាចដឹងសញ្ញាបានយ៉ាងច្បាស់នៅក្នុងតំបន់ជុំវិញ ប៉ុន្តែមិនទាន់មានរបាយការណ៍ភ្លាមៗអំពីការបាត់បង់ជីវិត ឬការខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរនៅឡើយទេ។
មីយ៉ាន់ម៉ាគឺជាប្រទេសមួយដែលងាយរងគ្រោះបំផុតដោយគ្រោះរញ្ជួយដីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ តំបន់ Magway និងតំបន់ជុំវិញ ធ្លាប់បានរងការវាយប្រហារដោយរញ្ជួយដីកម្រិតធ្ងន់ជាច្រើនលើកមកហើយ កាលពីអតីតកាល ដែលបង្កឱ្យមានការខូចខាតដល់ប្រាសាទបុរាណរាប់រយឆ្នាំក្នុងទីក្រុងបាកាន។ ការរញ្ជួយដីលើកនេះ ត្រូវបានចាត់ទុកថាជាកម្រិតបង្កគ្រោះថ្នាក់ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការរញ្ជួយបន្តបន្ទាប់ដែលអាចធ្វើឱ្យអគារចាស់ៗដែលទ្រុឌទ្រោមស្រាប់ដួលរលំបាន៕
ចែករំលែកព័តមាននេះ