ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហន្តរាយព្រិលធ្លាក់នៅជប៉ុន មនុស្ស​៣០នាក់​បាត់​​បង់​ជីវិត​​

3 ម៉ោង មុន

ប្រទេស​ជប៉ុន ៖ ព្រិល​ធ្លាក់​ខ្លាំង​បំផុត ពុំ​ធ្លាប់​មាន​ពី​មុន​មក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​៣០​នាក់​នៅ​ជប៉ុន រយៈពេល​២​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ ក្នុង​នោះ សាកសព​ស្ត្រី​ម្នាក់​អាយុ​៩១​ឆ្នាំ​បាន​រក​ឃើញ​កប់​ក្នុង​ព្រិល​នៅ​មុខ​ផ្ទះ​របស់​គាត់ ។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​កាលពី​ថ្ងៃ​ទី​៣…

ប្រទេស​ជប៉ុន ៖ ព្រិល​ធ្លាក់​ខ្លាំង​បំផុត ពុំ​ធ្លាប់​មាន​ពី​មុន​មក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​៣០​នាក់​នៅ​ជប៉ុន រយៈពេល​២​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ ក្នុង​នោះ សាកសព​ស្ត្រី​ម្នាក់​អាយុ​៩១​ឆ្នាំ​បាន​រក​ឃើញ​កប់​ក្នុង​ព្រិល​នៅ​មុខ​ផ្ទះ​របស់​គាត់ ។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​កាលពី​ថ្ងៃ​ទី​៣ កុម្ភៈ របស់​អាជ្ញាធរ ។

រដ្ឋាភិបាល​ជប៉ុន​បាន​ដាក់​ពង្រាយ​កង​ទាហាន ដើម្បី​ជួយ​ប្រជាជន​ក្នុង​ខេត្ត​អា​អូ​ម៉ូ​រី ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ដោយនៅ​ទីនោះ​គំនរ​ព្រិល​មាន​ដល់​កម្រាស់់​៤,៥​ម៉ែត្រ នៅ​លើ​ដី ក្នុង​តំបន់​ដាច់​ស្រយាល​មួយ​ចំនួន ។

នាយក​រដ្ឋមន្ត្រី​ជប៉ុន លោកស្រី​សា​ណា​អ៊ី​តា​កា​អ៊ី​ជី បាន​កោះ​ប្រជុំ​វិសាមញ្ញ​មួយ​របស់​រដ្ឋាភិបាល ដើម្បី​ស្នើ​ដល់​រដ្ឋមន្ត្រី​ទាំងឡាយ​ឲ្យ​យកចិត្តទុកដាក់​ក្នុង​ការ​ការពារ​អាយុជីវិត​មនុស្ស​។ រលក​ខ្យល់​ត្រជាក់​ខ្លាំង​នាំ​ឲ្យ​មានការ​ធ្លាក់​ព្រិល​ច្រើន​បំផុត​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ តាម​បណ្ដោយ​ឆ្នេរសមុទ្រ​ជប៉ុន​ដោយនៅ​តំបន់​មួយ​ចំនួន​ព្រិល​បាន​ធ្លាក់​ច្រើន​លើស​ពី​ធម្មតា​ដល់​២​ដង ។

តាម​ទីភ្នាក់ងារ​គ្រប់គ្រង​អគ្គិភ័យ និង​គ្រោះ​ម​ហ​ន្ត្ត​រាយ​ជប៉ុន​ថា ចាប់ពី​ថ្ងៃ​ទី​២០ មក​រា ដល់​ថ្ងៃ​ទី​៣ កុម្ភៈ មនុស្ស​៣០​នាក់​បាន​ត្រូវ​ស្លាប់​មក​ពី​ព្រិល​ធ្លាក់​ខ្លាំង ។ អភិបាលខេត្ត​អា​អូ​ម៉ូ​រី​លោក​សូ​អ៊ី​ជី​រ៉ូ​មី​យ៉ា​ស៊ី​តា ថ្លែង​កាលពី​ថ្ងៃ​ទី​២ កុម្ភៈ ថា លោក​បាន​ស្នើ​ដល់​កងទ័ព​ឲ្យ​ជួយ ក្នុង​ករណី​មាន​គ្រោះ​មហន្តរាយ និង​ជួយ​បណ្ដា​មនុស្ស​ចាស់​ក្នុង​ការ​ចូក​ព្រិល​ចេញពី​មុខ​ផ្ទះ​ពួក​គាត់ ៕

Trucks are seen stuck due to heavy snow on the Shin-Meishin Expressway in Yokkaichi, Mie Prefecture on January 25, 2023. (Photo by JIJI PRESS / AFP) / Japan OUT

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ