សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ៖ ការបាក់ដីដ៏ទារុណបំផុត ដែលកើតមានកាលពីចុងខែ មករា នៅតំបន់រ៉ែរូប៊ីយ៉ា ស្ថិតនៅចម្ងាយជាង៧០គីឡូម៉ែត្រខាងលិចក្រុងហ្គោមេ ក្នុងតំបន់ពិបាកចូលទៅដល់របស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ចាប់តាំងពីច្រើនថ្ងៃមកហើយនៅតែពិបាកកំណត់ ដោយអាជ្ញាធរមូលដ្ឋាននិយាយពីអ្នកស្លាប់ថា មានយ៉ាងតិច២០០នាក់ ហើយសង្គមស៊ីវិលលើកឡើងពីចំនួនអ្នកស្លាប់ថា មានដល់ជាង៤០០នាក់ ។
PHOTO DE DOSSIER : Des ouvriers creusent dans la mine de coltan de Rubaya, dans la ville de Rubaya, contrôlée par les rebelles du M23, dans l’est de la République démocratique du Congo, le 24 mars 2025. REUTERS/Zohra Bensemra/File Photo សាកសពមនុស្សច្រើនរយនាក់ នៅតែរកមិនឃើញកប់ក្នុងភក់ ។ បែបនេះ គេត្រូវប្រើពេលច្រើនថ្ងៃមុនអាចកំណត់បញ្ជីជនរងគ្រោះ ។
គួររំលឹកថា ការបាក់កូនភ្នំមួយ កាលពីថ្ងៃទី២៨ មករា កន្លងទៅ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យមានការហូរភក់ និងការបាក់ដីសង្កត់លើទីតាំងរ៉ែLUWOWO ស្ថិតនៅក្បែរតំបន់រ៉ែរូប៊ីយ៉ារួច បន្ទាប់មកមានការបាក់ដីថ្មីមួយទៀតនៅទីនោះ។
កម្មករអណ្ដូងរ៉ែច្រើនពាន់នាក់ ធ្វើការរាល់ថ្ងៃក្នុងបណ្ដាអណ្ដូងរ៉ែនៅរូប៊ីយ៉ាក្នុងស្ថានភាពគ្រោះថ្នាក់និងគ្មានវិធានការសន្តិសុខ ៕
ចែករំលែកព័តមាននេះ