ខេត្តតាកែវ៖ រណ្ដៅដីកាយដល់ក្បាលប្រេតមួយកន្លែងស្ថិតនៅក្នុងភូមិទួលត្បែងឃុំក្រាំងធ្នង់ស្រុកបាទីគ្មានអាជ្ញាធរនិងមន្ត្រីជំនាញពាក់ពន្ធ័ណាហ៊ានចុះត្រួតពិនិត្យនោះទេសូម្បីតែលោកវ៉ី សំណាង ដ៏ល្បីល្បាញចៅហ្វាយខេត្តតាកែវក៏មិនហ៊ានចុះពិនិត្យដែរ។
យោងតាមមន្ត្រីមួយចំនួននៅក្នុងខេត្តតាកែវបានបង្ហើបអោយដឹងថាម្ចាស់រណ្តៅដីមានឈ្មោះហ្គិច សុខាដែលមានអាជ្ញាបណ្ណ័ចេញដោយក្រសួងរ៉ែនិងថាមពលអោយធ្វើអាជីវកម្មកាយដី មិនកាយធម្មតា កាយយកដីរហូតដល់ក្បាលប្រេត។
ពាក់ពន្ធ័ករណីខាងលើលោក សុច សាវឿនអនុប្រធានក្ដាប់រួមនៃមន្ទីរ៉ែនិងថាមពលខេត្តតាកែវបានអោយដឹងថាលោកទទួលស្គាល់ថារណ្ដៅដីខាងលើពិតជាកាយមានជម្រៅជ្រៅមែនតែខាងមន្ទីរបស់លោកមិនហ៊ានប៉ះពាល់ទេព្រោះម្ចាស់អាជ្ញាបណ្ណ័ចេញដោយក្រសួងរ៉ែនិងថាមពល។
លោកសុច សាវឿនបានបន្តទៀតថារាល់កាចេញអាជ្ញាបណ្ណ័ពីក្រសួងរ៉ែនិងថាមពលម្ចាស់អាជីវកម្មចង់កាយដល់ណាក៏បានដែរអោយតែរណ្ដៅដីនោះមានការពទ្ធ័របងត្រីមត្រូវដើម្បីកុំអោយមានសត្វពាហណៈរបស់ពលរដ្ឋងាយរងគ្រោះ(ធ្លាក់ចូលក្នុងរណ្ដៅ)ទើបក្រសូងចុះត្រួតពិនិត្យនិងមានការណែនាំដល់ម្ចាស់អាជីវកម្ម។
ប្រភពពីមន្ត្រីបានអោយដឹងទៀតថាបច្ចុប្បន្នខាងមន្ទីរ៉ែនិងថាមពលខេត្តតាកែវនាំគ្នាលាក់លៀមរាល់រណ្តៅដីជាច្រើនកន្លែងដែលកាយដល់ក្បាលប្រេតមិនអោយលោកវ៉ី សំណាងចៅហ្វាយខេត្តតាកែវដឹងនោះទេតែនៅពេលចៅហ្វាយខេត្តសួរនាំលោកសុច សាវឿនឆ្លើយម៉ារំភើយថាលោកមិនដឹងទេព្រោះរណ្តៅដីទាំងនោះក្រសួងរ៉ែនិងថាមពលជាអ្នកចេញអាជ្ញាបណ្ណ័អោយដូច្នេះបើមានរឿងអ្វីក្រសួងជាអ្នកទទួលខុសត្រូវ ។
នៅពេលដែលកោះសន្តិភាពចូលទៅដល់រណ្តៅដី មិនទាន់បានថតស្រួលបួលផង ស្រាប់តែមានជើងកាងហៅអ្នកលេងមួយក្រុមបានរារាំងអត់ឱ្យថតទេ និងបង្ខំឱ្យចេញពីតំបន់នេះវិញ ។ ជើងកាងកាចៗណាស់ យើងមិនហ៊ានថា «ឆ្កែកាច» ទេ គំរាមអ្នកកាសែតចាត់ទុកជាសត្រូវរបស់ពួកគេ…ហេ! ហេ! ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕


ចែករំលែកព័តមាននេះ