ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ បង្ខំឱ្យមេដឹកនាំគុយបាមកអង្គុយតុ​ចរចា ក្រោយកាត់ផ្ដាច់ប្រភពផ្គត់ផ្គង់ពីវេណេស៊ុយ​អេឡា និងម៉ិចស៊ិក

11 វិនាទី មុន

អា​មេ​រិ​ក​-​គុយ​បា ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកា សែត ​កាលពី​យប់​ថ្ងៃ​ទី​៣១​ មក​រា ​ថា ក្រុង​វ៉ា​ស៊ីន​តោន​ចាប់ផ្ដើម​ពិភាក្សា​ជាមួយ​បណ្ដា​មេដឹកនាំ​គុយ​បា​ហើយ​…

អា​មេ​រិ​ក​-​គុយ​បា ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកា សែត ​កាលពី​យប់​ថ្ងៃ​ទី​៣១​ មក​រា ​ថា ក្រុង​វ៉ា​ស៊ីន​តោន​ចាប់ផ្ដើម​ពិភាក្សា​ជាមួយ​បណ្ដា​មេដឹកនាំ​គុយ​បា​ហើយ​ ។ រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​ រដ្ឋការ​របស់​លោក​បាន​បង្កើន​ការ​គាបសង្កត់​លើ​គុយ​បា  ដោយ​គំរាម​ចង់​កាត់​ផ្ដាច់​ការ​ផ្គត់​ផ្ក​ង់​ប្រេង​ដល់​ប្រទេស​នោះ​។

សេចក្ដី​ថ្លែង​ការ​បែប​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ចាត់វិធានការ​មួយ​ចំនួន​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​​របស់​លោក​ត្រាំ ដើម្បី​កាត់​ផ្ដាច់​ការ​ផ្គត់ផ្គង់​ប្រេងកាត​មក​ពី​វេ​ណេ​ស៊ុ​យ​អេ​ឡា​ និង​ពី​ម៉ិច​ស៊ិច​​ដល់​គុយ​បា​ ។

លោក​ត្រាំ​អះអាង​នា​ថ្ងៃ​ទី​៣១ ​មក​រា​​ ថា លោក​ស្នើ​ដល់​ប្រទេស​ទាំង​២​នោះ​ បង្ខំ​គុយ​បា​ឲ្យ​មក​អង្គុយ​ក្នុង​តុ​ចរចា​ ។ តើ​ការ​អង្គុយ​ក្នុង​តុ​ចរចា​នោះ​ដើម្បី​ចរចា​ពី​អ្វី​ទៅ? បណ្ដា​ទិស​ដៅ​របស់​លោក​ដូ​ណា​ល់​ត្រាំ​ចំពោះ​គុយ​បា មក​ទល់​ពេល​នេះ​នៅ​តែ​មិន​ច្បាស់លាស់​ ។

លោក​ត្រាំ​ផ្ដើម​ចាប់​អារ​ម្មណ៍​​លើ​គុយ​បា ក្រោយ​ការ​ចាប់ខ្លួន​ប្រធានាធិបតី​វេ​ណេ​ស៊ុ​យ​អេ​ឡា​លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ ហើយ​បង្ហាញ​ពី​ការ​គំរាម​ខ្លាំង​ពេល​លោក​ថ្លែង​ទៅ​កាន់​ប្រជាជាតិ​ថា តើនរ​ណាខ្លះ​ជាស​ត្រូវ​របស់​អា​មេ​រិ​ក ​។  លោក​ត្រាំ​ព្យាករណ៍​ថា ​រដ្ឋាភិបាល​គុយ​បា​ត្រៀម​តែ​ដួល​រលំ​ ។

លោក​ថា ​យើង​ទើប​ចាប់ផ្ដើម​និយាយ​ពី​គុយ​បា​ ។ កាលពី​ស​ប្ដា​ហ៍​មុន​ប្រធានាធិបតី​អា​មេ​រិ​កបាន​ចុះហត្ថលេខា​លើ​ក្រិ​ត្យ​មួយ ពី​ការ​បង្កើន​ពន្ធគយ​លើ​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ទាំងឡាយ​ណា​ដែល​លក់​ ឬ​ផ្ដល់​ប្រេង​ដល់​គុយ​បា ជា​វិធានការ​ដែល​គាបសង្កត់​លើ​ម៉ិចស៊ិក​ ។ គុយ​បា​ក្លាយជា​អ្នក​ចំណុះ​ប្រទេស​នេះ ក្នុង​ការ​ផ្ដល់​ប្រេង​បន្ទា​ប់​ពី​លោក​ត្រាំ​កាត់​ផ្ដាច់​ការ​ផ្គត់ផ្គង់​ប្រេង​វេ​ណេ​ស៊ុ​យ​ឡា​ដល់​ខ្លួន​មក ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ