ខេត្តក្រចេះ ៖ មន្ត្រីឧទ្យានុរក្សខេត្តក្រចេះ បានចុះល្បាតក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ (ចំណុចទួលចង់កង់ និងអូរអណ្តើកដាល) ហើយបានប្រទះឃើញភស្តុតាងសំខាន់ៗនៃវត្តមានសត្វព្រៃកម្រ រួមមាន ដានជើងដំរី ដានជើងទន្សោង និងបានឮសំឡេងសត្វទោច យំយ៉ាងកងរំពង ដែលនេះបង្ហាញពីសញ្ញាវិជ្ជមាននៃជីវចម្រុះក្នុងតំបន់នោះ ។
ជាក់ស្តែងក្រសួងបរិស្ថាន បានប្រកាសនាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦នេះថា ៖ នៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៦ កម្លាំងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះចុះល្បាត និងតាមដានអង្កេតលើជីវ:ចម្រុះ នៅក្នុងដែជម្រកសត្វព្រៃ ព្រៃឡង់ ភូមិសាស្ត្រខេត្តក្រចេះ ដល់ចំណុចទួលចង់កង់ចំណុចអូរអណ្តើកដាល ឃុំបឹងចារ ស្រុកសំបូរ ខេត្ដក្រចេះបានប្រទះឃើញមានដានជើងសត្វដំរី សត្វទន្សោង និងលឺសំឡេងសត្វទោចជាច្រើន ៕




ចែករំលែកព័តមាននេះ