ខេត្តស្វាយរៀង ៖ អនុវត្តបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយធំ កោះហៅក្រុមក្មេងទំនើងចំនួន ០៨នាក់ (ប្រុស) ដែលបានប្រព្រឹត្តសកម្មភាព ជិះបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ នៅក្នុងមូលដ្ឋានជាច្រើនលើក ស្ថិតក្នុងភូមិស្វាយចេក ឃុំស្វាយធំ ស្រុកស្វាយជ្រំ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ និងបានថតបង្ហោះជាវីដេអូ បង្ហោះម៉ូតូនៅលើបណ្ដាញសង្គមហ្វេសប៊ុក ។
សមត្ថកិច្ចជំនាញ បានដករហូតម៉ូតូជិះធ្វើសកម្មភាពចំនួន ០២គ្រឿង ដោយមានការឯកភាព និងអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ព្រមទាំងធ្វើកិច្ចសន្យា អប់រំ មិនឱ្យប្រព្រឹត្តបន្តទៀត និងបានអញ្ជើញអាណាព្យាបាល ដើម្បីមកយកទៅអប់រំបន្ត។ ចំពោះម៉ូតូធ្វើសកម្មភាព ត្រូវបានធ្វើការដកហូតយកមករក្សាទុកនៅអធិការដ្ឋាន រយៈពេល ០៣ខែ ទើបប្រគល់ជូនវិញ ៕










ចែករំលែកព័តមាននេះ