ថ្ងៃនេះ នាវាទេសចរណ៍ឈ្មោះ REGATTA ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នាវេលាម៉ោង ៩:៤០ នាទី ថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦ នាវាទេសចរណ៍…
ខេត្តព្រះសីហនុ ៖ នាវេលាម៉ោង ៩:៤០ នាទី ថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦ នាវាទេសចរណ៍…
ខេត្តព្រះសីហនុ ៖ នាវេលាម៉ោង ៩:៤០ នាទី ថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦ នាវាទេសចរណ៍ ឈ្មោះ REGAIA សញ្ជាតិ MARSHALL ISLAND ដែលមានប្រវែងបណ្តោយ ១៨០,៤៥ ម៉ែត្រ ប្រវែងទទឹង ២៥,៤៦ ម៉ែត្រ ជម្រៅ ៦,០០ ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក.ស.ស. ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ ។
នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៣៩៦ នាក់ (ស្រី ១០៦ នាក់) មាន ៤៣ សញ្ជាតិ។ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៦៤១ នាក់ (ស្រី ៣៣៥ នាក់) មាន ២៣ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៣៤១ នាក់) និងកាដាណា (៩៣ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង ១៩:០០ នាទី នៅថ្ងៃដដែល ៕


















ចែករំលែកព័តមាននេះ