ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារបន្ត​ផ្សព្វផ្សាយ​ឱកាស​ការងារ​នៅ​សល់​ជាង​៨​ម៉ឺន​កន្លែង​ទៀត​កំពុង​រង់ចាំ​អតីត​ពល​​ករ​ត្រឡប់​មក​ពី​ថៃ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បន្ត​ផ្សព្វផ្សាយ​ឱកាស​ការងារ​ជាង​៨​ម៉ឺន​កន្លែង​ទៀត​​ដែល​នៅ​សល់​កំពុង​រង់ចាំ​បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ ដោយ​ឱកាស​ការងារ​ទាំងនោះ​ ស្ថិត​ក្នុង​វិស័យ​៣​សំខាន់​ៗ​ ។ នៅ​យប់​ថ្ងៃ​ទី​៣០…

រាជធានី​ភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បន្ត​ផ្សព្វផ្សាយ​ឱកាស​ការងារ​ជាង​៨​ម៉ឺន​កន្លែង​ទៀត​​ដែល​នៅ​សល់​កំពុង​រង់ចាំ​បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ ដោយ​ឱកាស​ការងារ​ទាំងនោះ​ ស្ថិត​ក្នុង​វិស័យ​៣​សំខាន់​ៗ​ ។

នៅ​យប់​ថ្ងៃ​ទី​៣០ ខែមករា ក្រសួង​ការងារ​បាន​ផ្សព្វផ្សាយ​ឱ្យ​ដឹង​ថា ឱកាស​ការងារ​ចំនួន​៨៧,៣៦១ កន្លែង នៅ​តាម​រាជធានី​-​ខេត្ត កំពុង​រង់ចាំ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ ជា​ពិសេស​ បងប្អូន​អតីត​ពលករ ដែល​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ ។

ក្រសួង​ការងារ​បានឱ្យ​ដឹង​បន្ត​ថា ឱកាស​ការងារ​ទាំងនោះ ស្ថិត​ក្នុង​វិស័យ​សំខាន់​ៗ​ចំនួន​៣ រួម​មាន​៖ វិស័យ​កសិកម្ម​, ឧស្សាហកម្ម និង​វិស័យ​សេវាកម្ម ​។ រាជធានី​-​ខេត្ត ដែល​មានឱកាស​ការងារ​ច្រើន​ជាងគេ​រួម​មាន​៖ រាជធានី​ភ្នំពេញ​មាន​ចំនួន​២៨,៦២៤​កន្លែង​, ខេត្តកំពង់ស្ពឺ​មាន​ចំនួន ២០,២៤២, ខេត្តកណ្ដាល មាន​ចំនួន​៩,៨២១​កន្លែង​, ខេត្តតាកែវ មាន​ចំនួន​៨,៦៧០​កន្លែង និង​ខេត្តស្វាយរៀង មាន​ចំនួន​៥,៥០៤​កន្លែង​ ។

ជាមួយ​គ្នា​នេះ ក្រសួង​ការងារ​ក៏​បានឱ្យ​ដឹង​ដែរ​ថា គិត​មក​ដល់​ពេល​នេះ មាន​បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ជាង ៣១​ម៉ឺន​នាក់​ហើយ បាន​ទទួល​ការងារ​ធ្វើ​តាម​រយៈ​យន្ដការ​របស់​ក្រសួង ហើយ​មាន​បងប្អូន​អតីត​ពលករ​រាប់​ម៉ឺន​នាក់​ផ្សេង​ទៀត បាន​ទទួល​ការងារ​ធ្វើ​នៅ​តាម​ការដ្ឋាន​សំណង់ សិប្បកម្ម និង​ភោជនីយដ្ឋាន​ជាដើម​។

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏​បាន​បន្ត​អំពាវនាវ​ដល់​បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ ដែល​មិន​ទាន់​ទទួល​បានការ​ងារ​ធ្វើ សូម​ទាក់ទង​មក​លេខ​ទូរ​សព្ទ​១២៩៧ ដើម្បី​ឱ្យ​ក្រសួង​ជួយ​សម្របសម្រួល​ស្វែងរក​ការងារ​ជូន​៕ អត្ថបទ៖ សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ