ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រងាបន្តអូសបន្លាយ! តំបន់ខ្ពង់រាបនៅកម្ពុជា អាចចុះត្រជាក់ខ្លាំងដល់ ១៧អង្សាសេ

1 ម៉ោង មុន

រាជធានីភ្នំពេញ៖ យោងតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ ​ក្រកម្ពុជាបន្តទទួលរងឥទ្ធិពលពីរបបខ្យល់មូសុងឦសាន…

រាជធានីភ្នំពេញ៖ យោងតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ ​ក្រកម្ពុជាបន្តទទួលរងឥទ្ធិពលពីរបបខ្យល់មូសុងឦសាន ដែលធ្វើឱ្យស្ថានភាពធាតុអាកាសនៅតែបន្តចុះត្រជាក់។

ក្នុងនោះ តំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ នឹងមានភាពត្រជាក់ខ្លាំងជាងគេ ដោយសីតុណ្ហភាពអប្បបរមាអាចចុះទាបដល់ ១៧អង្សាសេ។ ចំណែកឯតំបន់វាលទំនាប រួមទាំងរាជធានីភ្នំពេញ និងតំបន់មាត់សមុទ្រ ក៏មានសភាពត្រជាក់រៀងៗខ្លួនក្នុងចន្លោះពី ១៩អង្សាសេ ទៅ ២០អង្សាសេ ផងដែរ។

ទន្ទឹមនឹងអាកាសធាតុចុះត្រជាក់នេះ នៅទូទាំងប្រទេសនឹងមិនមានភ្លៀងធ្លាក់ឡើយ ចំណែកឯផ្ទៃសមុទ្រវិញមានរលកក្នុងកម្ពស់មធ្យមពី ០,៥០ ម៉ែត្រ ទៅ ១ ម៉ែត្រ​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ