ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អឺរ៉ុប និង​វៀតណាម​ប្រកាស​អំពី​ការ​អភិ​វឌ្ឍ​ទំនាក់​ទំនង​ដល់​កម្រិត​ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្រ

5 ម៉ោង មុន

ទី​ក្រុង​ហាណូយ៖ ថ្ងៃ​នេះ វៀតណាម​ និង​សហ​ភាព​អឺរ៉ុប​​ប្រកាស​អំ​ពី​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​ដល់​កម្រិត​ភាព​ជា​ដៃ​គូយុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​​។ ការ​សម្រេច​បាន​សមិទ្ធ​ផល​នេះ​កើត​ឡើង​ចំ​ពេល​ដែល​ភាគី​ទាំង​២​ខិត​ខំ​កែ​សម្រួល​របៀប​ធ្វើ​ពាណិជ្ជ​កម្ម​របស់​ខ្លួន​ទប់​ទល់​នឹង​ការ​កក​ស្ទះ​​ចរន្ត​សាច់​ប្រាក់​ជា​សាកល​ដោយ​សារ​ការ​ដំឡើង​ពន្ធ​គយ​របស់​អាមេរិក​។ តាម​រយៈ​ការ​អភិ​វឌ្ឍ​ទំនាក់​ទំនង​នេះ​ មានន័យ​ថា​អឺរ៉ុប​មាន​ទំនាក់​ទំនង​ការ​ទូត​កម្រិត​ខ្ពស់​បំផុត​ស្មើ​នឹង​អាមេរិក ចិន និង​រុស្ស៊ី​។ ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​…

ទី​ក្រុង​ហាណូយ៖ ថ្ងៃ​នេះ វៀតណាម​ និង​សហ​ភាព​អឺរ៉ុប​​ប្រកាស​អំ​ពី​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​ដល់​កម្រិត​ភាព​ជា​ដៃ​គូយុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​​។ ការ​សម្រេច​បាន​សមិទ្ធ​ផល​នេះ​កើត​ឡើង​ចំ​ពេល​ដែល​ភាគី​ទាំង​២​ខិត​ខំ​កែ​សម្រួល​របៀប​ធ្វើ​ពាណិជ្ជ​កម្ម​របស់​ខ្លួន​ទប់​ទល់​នឹង​ការ​កក​ស្ទះ​​ចរន្ត​សាច់​ប្រាក់​ជា​សាកល​ដោយ​សារ​ការ​ដំឡើង​ពន្ធ​គយ​របស់​អាមេរិក​។ តាម​រយៈ​ការ​អភិ​វឌ្ឍ​ទំនាក់​ទំនង​នេះ​ មានន័យ​ថា​អឺរ៉ុប​មាន​ទំនាក់​ទំនង​ការ​ទូត​កម្រិត​ខ្ពស់​បំផុត​ស្មើ​នឹង​អាមេរិក ចិន និង​រុស្ស៊ី​។

ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​ លោក​អង់​តូ​នីញ៉ូ កូស្តា (António Costa) កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​វៀត​ណាម​​។ លោក​ថ្លែង​ថា​នៅ​ក្នុង​ស្ថាន​ភាព​ដែល​សណ្ដាប់​ធ្នាប់​ពិភព​លោក​កំពុង​តែ​រញ៉េ​រញ៉ៃ​ យើង​ចាំ​បាច់​ត្រូវ​ឈរ​ប្រកៀក​ស្មា​គ្នា​ក្នុង​នាម​ជា​ដៃ​គូ​​ដែល​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​ ហើយ​អាច​ប៉ាន់​ស្មាន​ដឹង​។ លោក​ថា​ភាព​ជា​ដៃ​គូ​ច​ង់​សំដៅ​ទៅ​លើ​ការ​អភិ​វឌ្ឍ​វិបុល​ភាព​សម្រាប់​ទាំង​អស់​គ្នា​។

លោក​កូស្តា​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​ក្រុង​ហាណូយ​បន្ទាប់​ពី​​លោក​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ប្រទេស​ឥណ្ឌា​។ ​ឥណ្ឌា និង​សហ​ភាព​អឺរ៉ុប​ទើប​តែ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ជា​មួយ​គ្នា​កាល​ពី​ថ្ងៃអង្គារ​បន្ទាប់​ពី​ចរ​ចា​គ្នា​ជិត​ពីរ​ទស​វត្ស​។ ​ប្រធានា​ធិប​តី​វៀតណាម​ លោក​​លួង​កួង (Luong Cuong) ចាត់​ទុក​ការ​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​លើក​នេះ​ជា​គោល​ចារិក​ជា​ប្រវត្តិ​សាស្ត្រ​។ សេចក្ដី​ប្រកាស​អំពី​ការ​អភិ​វឌ្ឍ​ទំនាក់​ទំនង​ជា​យុទ្ធ​សាស្ត្រ​នេះ​​កើត​ឡើង​​បន្ទាប់​ពី​វៀតណាម​ទើប​តែ​បោះ​ឆ្នោត​ជ្រើស​រើស​លោក​តូឡាម​ឱ្យ​ធ្វើ​ជា​អគ្គ​លេខា​ធិការ​បក្ស​កុម្មុយ​និស្ត​វៀតណាម​រយៈ​ពេល​៥​ឆ្នាំ​ទៅ​មុខ​ទៀត​។

លោក​តូឡាម​ជា​អ្នក​កំណែ​ទម្រង់​និយម​ដែល​បាន​ជម្រុះ​ចោល​របៀប​ធ្វើ​ការ​បែប​ការិយា​ល័យ​និយម (មាន​ច្បាប់​ទម្លាប់​ច្រើន​, មាន​ឋានា​នុក្រម​ច្រើន​)។ លោក​បាន​ជម្រុះ​ចោល​បុគ្គលិក​​រដ្ឋ​រាប់​ម៉ឺន​នាក់​ ហើយ​​ធ្វើ​ឱ្យ​ពួក​គេ​អត់​ការ​ងារ​ធ្វើ​។ លោក​ក៏​ជា​អ្នក​ធ្វើ​កំណែ​ទម្រង់​សេដ្ឋ​កិច្ច​ផង​ដែរ​។ លោក​ដាក់​ផែន​ការ​ធ្វើ​យ៉ាង​ណា​ត្រូវ​តែ​មាន​កំណើន​ជីឌីភី​​ប្រចាំ​ឆ្នាំ​លើស​ពី​១០%​ចាប់​ពី​ឆ្នាំ​នេះ​ដល់​ឆ្នាំ​២០៣០​។​

វៀតណាម​សង្ឃឹម​ថា​បើ​សិន​សេដ្ឋ​កិច្ច​របស់​ខ្លួន​ចេះ​តែ​មាន​កំណើន​ល្អ​ដូច​សព្វ​ថ្ងៃ​នេះ មិន​យូរ​ទេ​ត្រឹម​ឆ្នាំ​២០៤៥​ខាង​មុខ​នេះ ខ្លួន​នឹង​ក្លាយ​ជា​ប្រទេស​អ្នក​មាន​។ ឥឡូវ​នេះ វៀតណាម​កំពុង​សម្លឹង​មើល​ទី​ផ្សារ​នៅ​ប្រទេស​ដទៃ​ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​តែ​ទៅ​លើ​ការ​នាំ​ចេញ​ទំនិញ​ទៅ​លក់​នៅ​អាមេរិក​។ សព្វ​ថ្ងៃ​នេះ ទំនិញ​វៀតណាម​៣០%​នាំ​ទៅ​លក់​នៅ​អា​មេ​រិក​៕ ប្រភព៖ អេ​ភី និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ