ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេច​ធ្លាយ​ឧស្ម័ន​អា​ម៉ូ​ញាក់​ ចេញពី​រោងចក្រ​ផលិត​​ទឹកកកមួយកន្លែង​ ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានករណីលេច​ធ្លាយ​ឧស្ម័ន​អា​ម៉ូ​ញាក់​ចេញពី​រោងចក្រ​ផលិត​ទឹកកក​១​កន្លែង បង្ក​ការ​ភ្ញាក់ផ្អើល​ដល់មន្ត្រី​ជំនាញ​អគ្គិភ័យ រួម​ទាំង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៥ នៅ​ចំណុច​រោងចក្រ​ផលិត​ទឹកកកមួយកន្លែង​…

រាជធានីភ្នំពេញ ៖ មានករណីលេច​ធ្លាយ​ឧស្ម័ន​អា​ម៉ូ​ញាក់​ចេញពី​រោងចក្រ​ផលិត​ទឹកកក​១​កន្លែង បង្ក​ការ​ភ្ញាក់ផ្អើល​ដល់មន្ត្រី​ជំនាញ​អគ្គិភ័យ រួម​ទាំង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៥ នៅ​ចំណុច​រោងចក្រ​ផលិត​ទឹកកកមួយកន្លែង​ ក្នុង​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ទីតាំង​រោងចក្រ​ធុន​តូច​ផលិត​ទឹកកក​១​កន្លែងខាងលើ បាន​លេច​ធ្លាយ​នូវ​សារជាតិ អា​ម៉ូ​ញាក់ សាយភាយ​ពេញ​រោងចក្រ​ផលិត​ទឹកកក​ខាងលើ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​នាំ​គ្នា​រាយការណ៍​ទៅ​មន្ត្រី​ជំនាញ​ដើម្បី​សុំ​ការ​អន្តរាគមន៍ មុន​ឈាន​ទៅ​ដល់​ការ​ស្រូប​ក្លិន​ប៉ះពាល់​ដល់​សុខភាព​ផ្លូវដង្ហើម​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ ។

ក្រោយ​ទទួល​ដំណឹង​ខាងលើនេះ​ភ្លាម កម្លាំង​មាន​សមត្ថកិច្ច រួម​មាន​កម្លាំង​មូលដ្ឋាន​ប៉ុស្តិ៍​កា​កាប មន្ត្រី​ក្នុង​មូលដ្ឋាន រួម​ទាំង​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ ដោយ​ប្រើប្រាស់​រថយន្ត​ដែល​មាន​កង្ហារ ធ្វើការ​បាញ់​សារជាតិ​ឧស្ម័ន​នោះ ទៅ​កាន់​ផ្ទៃ​អាកាស ដើម្បី​ទប់ស្កាត់​ទាន់​ពេលវេលា ។

ក្រោយ​ពី​មាន​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​ជំនាញ​អគ្គិភ័យ និង​មន្ត្រី​ជាប់​ពាក់ព័ន្ធ ក្នុង​ការ​ទប់ទល់​ផង និង​ជួសជុល​ទីតាំង​ដែល​លេច​ធ្លាយ​ផង ទើប​ករណី​ខាងលើ​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ធម្មតា និង​មាន​ភាព​ប្រសើរ​ឡើង​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ