សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការញ៉ាំកាហ្វេជារៀងរាល់ថ្ងៃអាចផ្ដល់ផលអាក្រក់ ប្រសិនបើលោកអ្នកមិនប្រុងប្រយ័ត្នលើគ្រឿងផ្សំ និងរបៀបនៃការឆុង។
កំហុសចម្បងដែលមនុស្សភាគច្រើនជួបប្រទះគឺការប្រើប្រាស់ម្សៅទឹកដោះគោនិងទឹកស៊ីរ៉ូស្ករច្រើនហួសហេតុ ដែលនាំឱ្យរាងកាយទទួលបានកាឡូរី និងជាតិស្ករខ្ពស់បង្កជាជំងឺធាត់។ លោកអ្នកគួរផ្លាស់ប្តូរមកប្រើទឹកដោះគោរុក្ខជាតិដែលគ្មានជាតិស្ករ និងប្រើគ្រឿងទេសធម្មជាតិដូចជាម្សៅឈើអែម ឬម្សៅកាកាវដើម្បីបង្កើនរសជាតិ និងទទួលបានសារធាតុប្រឆាំងអុកស៊ីតកម្មជំនួសវិញ។
គុណភាពនៃគ្រាប់កាហ្វេ និងពេលវេលានៃការទទួលទានក៏ជារឿងសំខាន់ដែលមិនអាចមើលរំលងបាន។ ការជ្រើសរើសកាហ្វេសរីរាង្គ ជួយការពារអ្នកពីសំណល់ថ្នាំសម្លាប់សត្វល្អិត ខណៈការជៀសវាងញ៉ាំកាហ្វេនៅពេលរសៀលនឹងជួយឱ្យដំណេករបស់អ្នកមានគុណភាពល្អ ព្រោះជាតិកាហ្វេអ៊ីនអាចស្ថិតក្នុងខ្លួនរហូតដល់ ១៤ ម៉ោង។ បន្ថែមពីនេះ ការញ៉ាំកាហ្វេនៅពេលពោះទទេក៏អាចបង្កឱ្យមានបញ្ហាក្រពះ និងច្រាលទឹកអាស៊ីតផងដែរ។
សុវត្ថិភាពនៃឧបករណ៍ឆុងក៏ជាអាថ៌កំបាំងសុខភាពមួយដែរ ការប្រើប្រាស់ម៉ាស៊ីនជ័រ ឬកាហ្វេគ្រាប់ជ័រ ជាមួយទឹកក្ដៅ អាចបណ្ដាលឱ្យសារធាតុគីមីគ្រោះថ្នាក់ដូចជា BPA រំលាយចូលក្នុងភេសជ្ជៈ និងរំខានដល់អ័រម៉ូនក្នុងរាងកាយ។ ដូច្នេះ ការឆុងកាហ្វេញ៉ាំដោយខ្លួនឯងតាមរយៈឧបករណ៍ដែលធ្វើពីដែកមិនច្រែះ កែវ ឬសេរ៉ាមិច រួមជាមួយការញ៉ាំទឹកស្អាតបង្គ្រប់ជាតិទឹកឱ្យបានគ្រប់គ្រាន់ គឺជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីទទួលបានអត្ថប្រយោជន៍ពិតប្រាកដពីកាហ្វេ៕
ចែករំលែកព័តមាននេះ