ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោង​កម្មករ ​ត្រូវ​បាន​អគ្គិ​ឆាបឆេះ​សន្ធោសន្ធៅ នៅ​ជិត​វត្ត​អង្គ​តា​មិ​ញ

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ នៅ​មុន​នេះ​បន្តិច​ វេលា​ម៉ោង០៤​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៦ រោង​កម្មករ​ស្នាក់នៅមួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​វត្ត​អង្គ​តា​មិ​ញ ភូមិ​គោក​ចំបក់​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ​៖ នៅ​មុន​នេះ​បន្តិច​ វេលា​ម៉ោង០៤​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៦ រោង​កម្មករ​ស្នាក់នៅមួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​វត្ត​អង្គ​តា​មិ​ញ ភូមិ​គោក​ចំបក់​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​បាន​អគ្គិ​ឆាបឆេះ​សន្ធៅ​សន្ធៅ ។

ដោយឡែក​មូលហេតុ​ នៃ​ការ​ឆាបឆេះ​នៅ​ពុំ​ទាន់​ដឹង​មូលហេតុ​នៅឡើយ​ទេ ប៉ុន្តែ​ជំហាន​ដំបូង​សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី ហើយ​អ្នក​ភូម​បាន​នាំ​គ្នា​ជួយ​ពន្លត់​ដែរ ប៉ុន្តែ​ភ្លើង​មិន​បាន​ថមថយ​នោះ​ឡើយ ។ ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម កម្លាំង​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​រួម​ទាំង​កម្លាំង​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​អន្តរាគមន៍​ពន្លត់ភ្លើង​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ