ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសំណុំរឿង​ចាប់​ឃុំឃាំ.ង​និង​បង្ខាំ.ង​ស្ត្រី​ខ្មែរ​ជំរិ.ត​ទារប្រាក់

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង ដឹកនាំ​ដោយ​លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ បាន​បង្ក្រាបករណី​ចាប់​ឃុំឃាំង និង​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់​នៅ​ខណ្ឌ​បឹង​កេងកង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ម្នាក់…

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង ដឹកនាំ​ដោយ​លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ បាន​បង្ក្រាបករណី​ចាប់​ឃុំឃាំង និង​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់​នៅ​ខណ្ឌ​បឹង​កេងកង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ម្នាក់ និង​រំដោះ​ស្ត្រី​រង​គ្រោះ​ដែល​ជា​ជនជាតិ​ខ្មែរ ។

ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៦​កន្លង​ទៅ ដោយ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ឆែកឆេរ​នៅ​អគារ​លេខ ៦២៣ AGILE SKY RESIDENCE មហាវិថី​ព្រះ​មុនី​វង្ស ភូមិ​៧ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង ។ កម្លាំង​ចម្រុះ​បាន​ធ្វើការ​ឆែកឆេរ​បន្ទប់​លេខ A៣៦-១៦ និង​បន្ទប់​លេខ A៣៦-១៧ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​ឃុំឃាំង និង​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់​ចំនួន ៥ ០០០​ដុល្លារ ។

ជនសង្ស័យ​ឈ្មោះ REN XIAO PENG អាយុ​៤២​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​បន្ទប់​លេខ A៣៦-១៦ និង​បន្ទប់​លេខ A៣៦-១៧ ជាន់​ទី​៣៦ ។ ស្ត្រី​រង​គ្រោះ​ឈ្មោះ ហួរ គឹ​ម​ហួ អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ បម្រើ​ការ​នៅ​ហាង​ឯកជន​មួយ ស្នាក់​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

តាម​ការ​ស្រាវជ្រាវ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី២៣ ខែមករា ឆ្នាំ​២០២៦ ជន​រង​គ្រោះ​និង​ជន
សង្ស័យ​បាន​ចូល​មក​ស្នាក់​នៅ​បន្ទប់​លេខ A៣៦-១៦ និង​បន្ទប់​លេខ A៣៦-១៧ ជាន់​ទី​៣៦ នៃ
អគារ​ខាងលើ ។ លុះ​នៅ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៦ ជនសង្ស័យ​បាន​យក​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ឆាត​ទៅ​ទារ​លុយ​បងស្រី​បង្កើត​របស់​នាង​ចំនួន ៥ ០០០​ដុល្លារ ។ បន្ទាប់​មក បងស្រី​របស់​នាង​បាន​មក​រាយការណ៍ និង​ដាក់​ពាក្យ​ប្តឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​៣ ។

តាម​រយៈ​លេខ​ទូរស័ព្ទ​នោះ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ស្គាល់​ទីតាំង ក៏​បាន​ធ្វើការ​ឡោម​ព័ទ្ធ និង​ឆែកឆេរ ហើយ​រក​ឃើញ​ទាំង​ជនសង្ស័យ​និង​ស្ត្រី​រង​គ្រោះ ។

ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ម្នាក់នេះ សមត្ថកិច្ច​ក៏​បាន​ដកហូត លិខិតឆ្លងដែន​១​ច្បាប់ សៀវភៅ​ការងារ​ជនបរទេស​១​ច្បាប់ម្សៅ​ម៉ដ្ឋ​ពណ៌​ស​ចំនួន​២​កញ្ចប់ ដែល​សង្ស័យ​ជា​គ្រឿងញៀន ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៤​កញ្ចប់​(​តូច​២ ធំ​២) សង្ស័យ​ជា​គ្រឿងញៀន ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​២​គ្រឿង ថ្នាំ​គ្រាប់​អក្សរ wwy ចំនួន​១២​គ្រាប់ សម្ភារៈ​កែ​ច្នៃ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន និង​ខ្សែ​ច្រវាក់​ដែក​អុ​ី​ណុ​ក ពណ៌​ស ប្រវែង​ជាង​១​ម៉ែត្រ ។

ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វី​ធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ