ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េខាងជើងបា.ញ់មីស៊ីល ស្របពេលអាមេរិកដក​ទ័ព ខណៈក្រុងសេអ៊ូលបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងពីសន្តិសុខ​ជាតិ

2 ម៉ោង មុន

កូរ៉េ​ខាងជើង ៖ កូរ៉េ​ខាងជើង​ប្រកាស​ នា​ថ្ងៃ​ទី​២៨ មក​រា ថា នឹង​លាតត្រដាង​ដំណាក់កាល​ខាង​មុខ​នៃ​ផែនការ​នុយក្លេអ៊ែរ​របស់​ខ្លួន ក្នុង​ឱកាស​នៃ​សមាជ​បក្ស​ពលករ​កូរ៉េ​នា​ដើមឆ្នាំ​នេះ ក្នុង​ពេល​ការ​ភ័យ​ខ្លាច​ពី​ការ​ផ្ដួលរំលំ​របប​នោះ​មាន​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្រុង​ព្យុ​ង​យ៉ាង ។…

កូរ៉េ​ខាងជើង ៖ កូរ៉េ​ខាងជើង​ប្រកាស​ នា​ថ្ងៃ​ទី​២៨ មក​រា ថា នឹង​លាតត្រដាង​ដំណាក់កាល​ខាង​មុខ​នៃ​ផែនការ​នុយក្លេអ៊ែរ​របស់​ខ្លួន ក្នុង​ឱកាស​នៃ​សមាជ​បក្ស​ពលករ​កូរ៉េ​នា​ដើមឆ្នាំ​នេះ ក្នុង​ពេល​ការ​ភ័យ​ខ្លាច​ពី​ការ​ផ្ដួលរំលំ​របប​នោះ​មាន​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្រុង​ព្យុ​ង​យ៉ាង ។

កូរ៉េ​ខាងជើង​ចាប់តាំងពី​ច្រើន​ទស​វត្ស​មក​ហើយ​ចោទប្រកាន់​អា​មេ​រិ​កថា ចង់​កម្ចាត់​បណ្ដាមេ​ដឹកនាំ​របស់​ខ្លួន ដូចដែល​ក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ធ្វើ​កាលពី​ដើមខែ​នេះ ជាមួយ​មេដឹកនាំវេ​ណេ​ស៊ុ​យ​អេ​ឡា​លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ និង​អះអាង​ថា កម្មវិធី​គ្រឿង​សព្វាវុធ​របស់​ខ្លួន​ក្នុង​នោះ មានកម្ម​វិធីនុយ​ក្លេអ៊ែរ​​ផង គឺ​សំដៅ​ការពារ​មេដឹកនាំ​ខ្លួន​និង​ប្រទេស ។

២​ថ្ងៃ​បន្ទាប់​ពី​ការ​ចាប់ខ្លួន​លោក​ម៉ា​ឌូ​រ៉ូ លោក​គី​ម ជុង​អ៊ុ​ន លើក​ពី​ហេតុផល​នៃ​ការ​បាញ់​សាក​បណ្ដា​មី​ស៊ី​ល​របស់​ខ្លួន​ថា មក​ពី​វិបត្តិ​ភូមិសាស្ត្រ​នយោបាយ និង​បណ្ដា​ព្រឹត្តិការណ៍​អន្តរជាតិ​ដែល​កាន់តែ​ស្មុ​គ្រ​ស្មាញ ក្នុង​នោះ បន្ថែម​ការ​គំរាមកំហែង​ខាង​យោធា​របស់​ប្រធានាធិបតី​អា​មេរិ​ក​លោក​​ដូ​ណា​ល់​ត្រាំ​ប្រឆាំង​អ៊ី​រ៉​ង់ ដោយសារ​ការ​បង្ក្រាប​ចលនា​បះបោរ ។

ចំណែក​សហរដ្ឋអាមេរិក​វិញ នា​ពេល​នេះ បាន​ទទូច​ដល់​កូរ៉េ​ខាងត្បូង​ឲ្យ​កាន់តែ​ម្ចាស់​ការ​ក្នុង​កិច្ច​ការពារ​ដោយ​ខ្លួនឯង​ជាមួយ​ការ​ជួយ​ទ្រទ្រង់​មាន​កម្រិត​របស់​សហរដ្ឋអាមេរិក ពិសេស លើ​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​ពី​សំណាក់​កូរ៉េ​ខាងជើង ។ ក្រុង​វ៉ា​ស៊ី​ន​តោន​ពេល​នេះ ចង់​បន្ធូរ​ដៃ​ពី​កូរ៉េ​ខាងត្បូង​កន្លែង​ដែល​មាន​វត្តមាន​ទាហាន​អា​មេ​រិ​ក​ដល់​២៨០០០​នាក់​។

អនុរដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​កមួយ​រូប​លោក ​ELBRIDGE COLBY បាន​មក​កាន់​ក្រុង​សេ​អ៊ូ​ល ដើម្បី​ជម្រុញ​ឲ្យ​កូរ៉េ​ខាងត្បូង ទទួល​បាន​នាវាមុជទឹក​នុយក្លេអ៊ែរ ដែល​លោក​ថា ចាំបាច់​ដើម្បី​ស្វ័យភាព​យោធា​របស់​ក្រុង​សេ​អ៊ូ​ល ។ លោក​ក៏​សាទរ​ដែរ​ដែល​កូរ៉េ​ខាងត្បូង​បង្កើន​ថវិកា​ការពារ តាម​សំណើ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ។

ទោះបី​យ៉ាងណា ក្រុង​សេ​អ៊ូ​ល​នៅ​តែ​មានការ​បារម្ភ​ចំំ​ពោះ​ចម្លើយ​តប​របស់​កូរ៉េ​ខាងជើង ដែល​អាច​បានចិត្ត​ពេល​មានការ​ដកថយ​របស់​កងទ័ព​អា​មេ​រិ​ក​ពី​ឧបទ្វីប​កូរ៉េ ។ តាម​កងទ័ព​កូរ៉េ​ខាងត្បូង​ថា នា​ថ្ងៃ​ទី​២៧ មក​រា បណ្ដា​មី​ស៊ី​ល​កូរ៉េ​ខាងជើង ត្រូវ​បាន​បាញ់​ចេញពី​តំបន់​មួយ​នៅ​ក្បែរ​ក្រុង​ព្យុ​ង​យ៉ាង នា​វេលា​ម៉ោង​ប្រមាណ​ជា​១៥​និង​៥០​នាទី ម៉ោង​ក្នុងស្រុក​ទៅ​កាន់​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ខាងកើត​របស់​ឧបទ្វីប​កូរ៉េ ៕