ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកលឿនជ្រុលធ្លា.ក់ផ្លូវក្រឡា.ប់ ខ្ទាតអ្នកបើកបរ​ចេញពីឡានបោ.កក្បាលស្លា.ប់

4 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ បុរស​ជា​អ្នកបើកបរ​រថយន្ត​ម្នាក់​បាន​ខ្ទាត​ចេញពី​រថយន្ត​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​ដែល​បើករថយន្ត​ក្នុង​ល្បឿន​លឿន ជ្រុល​ហួស​ផ្លូវ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​តែ​ម្តង​។ ហេតុការណ៍​បើករថយន្ត​ក្រឡាប់​ស្លាប់​ខ្លួនឯង​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៧៥…

ខេត្តកំពង់ស្ពឺ​ ៖ បុរស​ជា​អ្នកបើកបរ​រថយន្ត​ម្នាក់​បាន​ខ្ទាត​ចេញពី​រថយន្ត​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​ដែល​បើករថយន្ត​ក្នុង​ល្បឿន​លឿន ជ្រុល​ហួស​ផ្លូវ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​តែ​ម្តង​។

ហេតុការណ៍​បើករថយន្ត​ក្រឡាប់​ស្លាប់​ខ្លួនឯង​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៧៥ ទៅ​លេខ​៧៦ ស្ថិត​នៅ​ក្នុងភូមិ​ផ្លោ​ច ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

លោក​វរសេនីយ៍ឯក ប៊ុត ប៊ុ​ន​ធឿ​ន​អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់ បាន​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​អាច​បណ្ដាល​មក​ពី​កត្ដា​អ្នកបើកបរ​ឆ្វេស​ប្រហែស បើក​លើស​ល្បឿន​កំណត់​ទើប​ឱ្យ​រថយន្ដ​ហួស​ធ្លាក់​ផ្លូវ​ក្រឡាប់​ស្លាប់​ខ្លួនឯង​បែប​នេះ​។ រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​( TOYOTA HIGHLANDER) ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2BH-4897 អ្នកបើកបរ​មានឈ្មោះ ហៀ​ង តុលា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជី​ពាំង ឃុំ​ជី​ពាំង ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ​។

លោក​វរសេនីយ៍ឯក ប៊ុត ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​និយាយ​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ដ​ខាងលើ​បាន​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤ ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត លុះ​ពេល​បើកបរ​មក​ដល់​ចំណុច​កេ​ី​ត​ហេតុ​ខាងលើ រថយន្ដ​បាន​រេ​ចង្កូត​រួច​ក្រឡាប់​ធ្លាក់​ផ្លូវ​។ អ្នកបើកប​រថយន្ត​បេ​ី​ក​ក្នុង​ល្បឿន​លឿន​ហេ​ី​យ​ស្ថានភាព​ផ្លូវ​មិន​អំណោយផល​បណ្ដាល​ឱ្យ​ក្រឡាប់​តែ​ម្ដង​។

ក្រោយ​កើតហេតុ​នគរបាល​ចរាចរណ៍​ស្រុក​ឱ​រ៉ា​ល់​ចុះ​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ សព​តៃកុង​រថយន្ត​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​ក្រុម​គ្រួសារ​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ចំណែក​រថយន្ត​រង​ការ​ខូចខាត​កំរិត​ធ្ងន់ ដឹក​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បណ្តោះអាសន្ន​សិន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ