ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រមចុងក្រោយ៖ អតីតស្ត្រីទីមួយកូរ៉េខាងត្បូង លោកស្រី Kim Keon Hee ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ ១ឆ្នាំ ៨ខែ ពីបទពុករលួយ

2 ម៉ោង មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តុលាការ​កូរ៉េ​ខាងត្បូង​មួយ បាន​ប្រកាស​នា​ថ្ងៃ​ទី​២៨​មក​រា ពី​សាលក្រម​នៃ​ការ​កាត់ទោស​អតីត​ស្ត្រី​ទី​មួយ​របស់​ប្រទេស​លោកស្រី​KIM KEON HEE ដែល​អយ្យការ​ទាមទារ​ឲ្យ​កាត់ទោស​លោកស្រី​ដាក់​ពន្ធនាគារ​ដល់​១៥​ឆ្នាំ ពី​បទ​ពុក​រលួយ​និង​ក្លែងបន្លំ​។ តាម​សាលក្រម​នោះ​លោកស្រី​ត្រូវ​ជាប់​ពន្ធនាគារ​១​ឆ្នាំ​៨​ខែ​។…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តុលាការ​កូរ៉េ​ខាងត្បូង​មួយ បាន​ប្រកាស​នា​ថ្ងៃ​ទី​២៨​មក​រា ពី​សាលក្រម​នៃ​ការ​កាត់ទោស​អតីត​ស្ត្រី​ទី​មួយ​របស់​ប្រទេស​លោកស្រី​KIM KEON HEE ដែល​អយ្យការ​ទាមទារ​ឲ្យ​កាត់ទោស​លោកស្រី​ដាក់​ពន្ធនាគារ​ដល់​១៥​ឆ្នាំ ពី​បទ​ពុក​រលួយ​និង​ក្លែងបន្លំ​។ តាម​សាលក្រម​នោះ​លោកស្រី​ត្រូវ​ជាប់​ពន្ធនាគារ​១​ឆ្នាំ​៨​ខែ​។

រឿងអាស្រូវ​របស់​លោកស្រី​KIM អាយុ​៥៣​ឆ្នាំ​កើត​មាន​ពេល​ស្វាមី​លោកស្រី​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​YOON SUK YEOL​នៅ​កាន់​អំណាច មុន​ពេល​ត្រូវ​ដកហូត​តំណែង ក្រោយ​ចេញ​ការ​ប្រកាស​ប្រើ​ច្បាប់អាជ្ញាសឹក កាលពី​ដំណាច់ឆ្នាំ​២០២៤ ហើយ​ត្រូវ​ជាប់​ពន្ធនាគារ​ដោយសារ​បទចោទប្រកាន់​ជា​ច្រើន ដោយ​បទចោទប្រកាន់​ពី​ការ​បះបោរ អាច​ឲ្យ​លោក​ត្រូវ​កាត់ទោស​ប្រហារជីវិត​។

លោកស្រី​KIM KEON HEE​ដែល​ក៏​ជាប់​ឃុំឃាំង​ដែរ ទទួល​ការ​ចា​ទ​ប្រកាន់​ពី​បទ​ជ្រៀត​ជ្រែកចូល​ក្នុង​ការ​បោះ​ឆ្នោត ទទួល​សំណូក​បែប​ជា​កាដូ​ពី​ក្រុម​សាសនា​MOON និង​ទទួល​សំណូក​ប្រមាណ​ជា​១៧០.០០០​អឺ​រ៉ូ​ពី​បណ្ដា​សហគ្រិន​និង​បណ្ដា​អ្នកនយោបាយ​។ ក្នុង​ការ​ចុះ​ស្រាវជ្រាវ​កាលពី​ខែធ្នូ​កន្លង​ទៅ បណ្ដា​រដ្ឋ​អាជ្ញា​អះអាង​ថា លោកស្រី​KIM​អង្គុយ​លើ​ច្បាប់ ប្រព្រឹត្ត​ការ​រំលោភ​បំពាន​អំណាច ហើយ​រួម​សហការ​ជាមួយ​ក្រុម​សា​នា​MOON​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោលការណ៍​រដ្ឋ ធម្មនុញ្ញ​បំបែក​សាសនា​និង​រដ្ឋ​។

អតីត​ត​ស្ត្រី​ទី​មួយ​រូប​នោះ​ដំបូង​ប្រកាស​ថា​លោកស្រី​ជា​មនុស្ស​ស្លូតត្រង់ និង​ចាត់​ទុក​ការ​ចោទ ប្រកាន់​លោកស្រី​ថា​អយុត្តិធម៌​បំផុត មុន​ពេល​ទទួលស្គាល់​កំហុស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ