បន្ទាប់ពីអារ៉ាប់រួម! អារ៉ាប៊ីសាអូឌីតក៏ប្រកាសមិនអនុញ្ញាតឱ្យប្រទេសណាមួយ ប្រើប្រាស់ទឹកដីខ្លួនវាយប្រហារអឺរ៉ង់
ទីក្រុងរីយ៉ាដ ៖ រជ្ជទាយាទប្រទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ មហាម៉េដ ប៊ីន សាលម៉ាន (Mohammed bin Salman)…
ទីក្រុងរីយ៉ាដ ៖ រជ្ជទាយាទប្រទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ មហាម៉េដ ប៊ីន សាលម៉ាន (Mohammed bin Salman)…
ទីក្រុងរីយ៉ាដ ៖ រជ្ជទាយាទប្រទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ មហាម៉េដ ប៊ីន សាលម៉ាន (Mohammed bin Salman) បានប្រាប់ទៅកាន់ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាសូដ ប៉េហ្សេសគៀន (Masoud Pezeshkian) ថា អារ៉ាប៊ីសាអូឌីតនឹងមិនអនុញ្ញាតឱ្យដែនអាកាស ឬទឹកដីរបស់ខ្លួន ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់នោះទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SPA កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។
បើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក ប៉េហ្សេសគៀន ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីតបានបញ្ជាក់ពីការគាំទ្រពីប្រទេសរបស់ទ្រង់ ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងរបស់អឺរ៉ុង ដែលនឹងដោះស្រាយភាពខុសគ្នា តាមរយៈការសន្ទនា ដើម្បីជំរុញសន្តិសុខ និងស្ថិរភាពក្នុងតំបន់។ នៅមុននេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា លោក ប៉េហ្សេសគៀន បានប្រាប់ព្រះអង្គម្ចាស់ ប៊ីន សាលម៉ាន ថា អ៊ីរ៉ង់ស្វាគមន៍រាល់ដំណើរការក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិ ដែលរារាំងការផ្ទុះសង្គ្រាម។
សេចក្តីថ្លែងការណ៍របស់មេដឹកនាំអារ៉ាប៊ីសាអូឌីតធ្វើឡើង បន្ទាប់ពីសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះ ដោយប្រទេសអារ៉ាប់រួមថា ខ្លួនមិនអនុញ្ញាតឱ្យមានសកម្មភាពយោធាណាមួយប្រឆាំងនឹងអ៊ីរ៉ង់ដោយប្រើប្រាស់ដែនអាកាស ឬដែនទឹករបស់ខ្លួនឡើយ។
រហូតមកទល់ពេលនេះ ភាពមិនប្រាកដប្រជាលើលទ្ធភាពនៃសកម្មភាពយោធានៅក្នុងប្រទេសអ៊ីរ៉ង់នៅតែបន្តកើតមាន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីសប្តាហ៍មុនបានប្រកាសថា «កងនាវាចម្បាំងអាមេរិកកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអឺរ៉ុង ប៉ុន្តែលោកសង្ឃឹមថា លោកនឹងមិនចាំបាច់ប្រើប្រាស់កម្លាំងយោធានោះទេ។ ការព្រមានរបស់លោក ត្រាំ ទៅកាន់អឺរ៉ង់ ដើម្បីប្រឆាំងនឹងការសម្លាប់ក្រុមបាតុករ ឬការចាប់ផ្តើមកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ។ ប៉ុន្តែបើមើលទៅបាតុកម្មទូទាំងប្រទេសអឺរ៉ង់បានថមថយ ចាប់តាំងពីពេលនោះមក។
មន្ត្រីអាមេរិក២រូបបានប្រាប់ Reuters កាលពីដើមសប្តាហ៍ថា នាវាផ្ទុកយន្តហោះអាមេរិក១គ្រឿង និងនាវាចម្បាំងគាំទ្របានទៅដល់មជ្ឈិមបូព៌ាហើយ ដោយពង្រីកសមត្ថភាពរបស់លោក ត្រាំ ក្នុងការការពារកងកម្លាំងអាមេរិក ឬអាចចាត់វិធានការយោធាប្រឆាំងនឹងអ៊ីរ៉ង់៕




ចែករំលែកព័តមាននេះ