ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ម៉ាក់​៖២០​ឆ្នាំ​មុន សត្វ​សុនខ​ហិត​មីន​នៅ​កម្ពុជា​​ពឹងផ្អែក​លើ​បរទេស​ជួយ​គាំទ្រ​បច្ចេក​ទេស​​ទាំងស្រុង ប៉ុន្តែ​បច្ចុប្បន្ន​កម្ពុជា​ម្ចាស់​ការ​ទាំង​ស្រុង និង​អាច​ចែករំលែក​ដល់​អន្តរជាតិ​ទៀត

19 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គភាព​ស៊ី​ម៉ាក់​បាន​បញ្ជាក់​ថា សត្វ​សុនខ​ហិត​មីន​បាន​ពឹងផ្អែក​លើ​បរទេស​ជួយ​គាំទ្រ​បច្ចេកទេស​ទាំងស្រុង​១០០% ប៉ុន្តែ​បច្ចុប្បន្នកាល​នេះ កម្ពុជា​(​អង្គភាព​CMAC) ម្ចាស់​ការ​ទាំងស្រុង​១០០% និង​អាច​ចែករំលែក​ដល់​អន្តរជាតិ​ទៀត​ផង ។ យោង​តាម​បណ្តាញ​សង្គម…

រាជធានី​ភ្នំពេញ ៖ អង្គភាព​ស៊ី​ម៉ាក់​បាន​បញ្ជាក់​ថា សត្វ​សុនខ​ហិត​មីន​បាន​ពឹងផ្អែក​លើ​បរទេស​ជួយ​គាំទ្រ​បច្ចេកទេស​ទាំងស្រុង​១០០% ប៉ុន្តែ​បច្ចុប្បន្នកាល​នេះ កម្ពុជា​(​អង្គភាព​CMAC) ម្ចាស់​ការ​ទាំងស្រុង​១០០% និង​អាច​ចែករំលែក​ដល់​អន្តរជាតិ​ទៀត​ផង ។

យោង​តាម​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៦ ឯកឧត្តម ហេង រតនា អគ្គនាយក​អង្គភាព​ស៊ី​ម៉ាក់​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៧-២៨ ខែមករា ឆ្នាំ​២០២៦ អង្គភាព​CMAC និង​តំណាង JICA ក៏​ដូច​ជា​ក្រុមប្រឹក្សា​ផ្តល់​យោបល់​ជប៉ុន បាន​ជួប​ពិភាក្សា​គ្នា ដើម្បី​បន្ត​ពង្រឹង​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​រវាង​មណ្ឌល​សុនខ​CMAC និង​ដៃគូ​នានា ដើម្បី​ហ្វឹកហ្វឺន​អ្នក​កាន់​សុនខ​អន្តរជាតិ​នៅ​កម្ពុជា និង​នាំ​យក​សុនខ​ជំនាញ​ពី​កម្ពុជា​ទៅ​ប្រតិបត្តិការ​នៅ​បណ្តា​ប្រទេស​នានា​ដែល​រង​ផល​ប៉ះពាល់​ដោយ​សំណល់​យុទ្ធភណ្ឌសង្គ្រាម ។

ប្រភព​បាន​បញ្ជាក់​ថា កាលពី​ជាង​២០​ឆ្នាំ​មុន​នេះ កម្មវិធី​សុនខ​បាន​ពឹងផ្អែក​លើ​បរទេស​ជួយ​គាំទ្រ​បច្ចេកទេស​ទាំងស្រុង​១០០% ប៉ុន្តែ​បច្ចុប្បន្នកាល​នេះ កម្ពុជា (​អង្គភាព​CMAC) ម្ចាស់​ការ​ទាំងស្រុង​១០០%​និង​អាច​ចែករំលែក​ដល់​អន្តរជាតិ​ទៀត​ផង ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម ហេង រតនា បាន​លើក​ឡើង​ថា កូន​ខ្មែរ​ត្រូវ​តែ​ប្រឹងប្រែង ហ្មត់ចត់​ម៉ឺងម៉ាត់ និង​មាន​ស្មារតី​ឆន្ទៈ​ម្ចាស់​ការ ដើម្បី​សម្រេច​បាន​គោលដៅ​ប្រកបដោយ​និរន្ត​ភាព​សម្រាប់​សង្គម​ជាតិ​របស់​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ