ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រុងប្រយ័ត្ន ! គ្រោះថ្នាក់ចរាចរណ៍លើផ្លូវល្បឿនលឿន បណ្តាលឱ្យផ្ទុះឆេះឡាន និងស្លា.ប់អ្នកបើកបរ

4 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​មួយ​បាន​កើតឡើង នៅ​លើ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះ​សីហ​នុ បណ្តាល​ឱ្យ​រថយន្ត​ទំនើប​មួយ​គ្រឿង​រង​ការ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ និង​ធ្វើ​ឱ្យ​អ្នកបើកបរ​បាត់បង់​ជីវិត ។ ជាក់ស្តែង ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​មួយ​បាន​កើតឡើង នៅ​លើ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះ​សីហ​នុ បណ្តាល​ឱ្យ​រថយន្ត​ទំនើប​មួយ​គ្រឿង​រង​ការ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ និង​ធ្វើ​ឱ្យ​អ្នកបើកបរ​បាត់បង់​ជីវិត ។

ជាក់ស្តែង ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ នៅ​ថៃ្ង​ទី​២៨ ខែមករា ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រមាណ ៧:៣០​នាទី​ព្រឹក មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត មួយ​គ្រឿង​បាន​បុក​ពីក្រោយ​រថយន្ដ​មួយ​គ្រឿង​ផ្សេង​ទៀត កំពុង​តែ​រត់​ខាង​មុខ នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ចំណុច (PK 93+400 )​ស្ថិត​នៅ​ក្នុងភូមិ​ទី​៦ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។

តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ទោ ជុន ចន្ទ​ដេ​ត អធិការ​នគរបាល​ស្រុក​ភ្នំស្រួច​បាន​ទទួល​ព័ត៌មាន ពី​ក្រុមការងារ​ផ្លូវ​ល្បឿន​លឿន​ថា មាន​រថយន្ត​១​គ្រឿង ម៉ាក LEXUS LX570 ពណ៌​ខ្មៅ មាន​ផ្លា​ក​លេខ ភ្នំពេញ 2BQ-6668 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ (​មូលហេតុ​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ផ្ទុះ​ឆេះ​នៅ​ក្នុង​រថយន្ត​) រថយន្ដ​បើកបរ​ក្នុង​ទី​ស​ដៅ ពី​លិចទៅ​កើត​(​ព្រះ​សីហ​នុ​-​ភ្នំពេញ​) លុះ​មក​ដល់​ចំណុច​ខាងលើ បាន​បុក​ពីក្រោយ​រថយន្ត ម៉ាក SHACMAN ពណ៌​ស​-​លឿង​-​បៃតង ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3E-7040 មាន​សណ្តោង​សឺ​មី​រ៉ឺ​ម៉ក ពាក់​ផ្លា​ក​លេខ ភ្នំពេញ 4A-3058 (​ដឹក​ប្រេង​) អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​កើតហេតុ​គេចខ្លួន រថយន្ដ​ទាំង​២ បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា ។

នៅ​កន្លែង​កើតហេតុ​រថយន្ត​ម៉ាក LEXUS LX570 ឆេះ​ទាំងស្រុង​នៅ​កន្លែង រីឯ​រថយន្ត​ដឹក​ប្រេង​មានការ​ខូចខាត​មួយ​ផ្នែក​ខាងក្រោយ​កិច្ច​អន្ដរាគមន៍​របស់​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន បាន​ចេញ​ជួយ និង​ប្រើប្រាស់​ទឹក​អស់​មួយ​រថយន្ដ ។ ចំណែក​បច្ចុប្បន្ន​វត្ថុ​តាង​ទាំង​២​កំពុង​ចាត់ចែង​យក​ចេញពី​កន្លែង​កើតហេតុ មក​កាន់​ទីតាំង​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ