ខេត្តបន្ទាយមានជ័យ ៖ ស្រូវប្រាំងដែលប្រជាកសិករបង្កបង្កើនផលលើកទី២មានផ្ទៃដីជាង៧ម៉ឺនហិកតាមិនទាន់ប្រមូលផលទូរទាំងខេត្តបន្ទាយមានជ័យ។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ស្រូវប្រាំងដែលបង្កបង្កើនផលលើកទី២មានផ្ទៃដីប្រមាណជាង៧ម៉ឺនហិកតាទៀតដែលមិនទាន់ប្រមូលផលស្រូវព្រោះប្រជាកសិករទើបបង្កបង្កើនផលប្រដេញទឹកក្រោយទឹកស្រកអស់ពីស្រែ។
លោកបានបញ្ជាក់ថា៖ស្រូវប្រាំងជាង៧ម៉ឺនហិកតាដែលមិនទាន់ប្រមូលផលមាននៅស្រុកមង្គលបូរី ក្រុងសិរីសោភ័ណ និងស្រុកភ្នំស្រុក ស្រុកព្រៈនេត្រព្រៈដែលជាតំបន់មានទឹកសម្រាប់ស្រោចស្របហើយជាស្រូវប្រាំងដែលបង្កបង្កើនផលលើកទី២។
លោក ប៉ាង វណ្ណាសេដ្ឋ បានបញ្ជាក់ថា៖ជាការណែនាំដល់ប្រជាកសិករដែលបង្កបង្កើនផលអោយមានទីផ្សារតម្រូវអោយបង្កបង្កើនផលស្រូវសែនក្រអូប និងស្រូវស្រង៉ែ តែប្រជាកសិករខ្លះបង្កបង្កើនផលស្រូវអូរអឹមដែលជាស្រូវគ្មានហាងឆេងនិងទីផ្សារទើបតំលៃថោកតែសុំអោយប្រជាកសិករគួរតែស្តាប់មន្ត្រីជំនាញដើម្បីបង្កបង្កើនផលស្រូវហើយមានទីផ្សារត្រឹមត្រូវ។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានបញ្ជាក់ថា៖នៅក្រុងសិរីសោភ័ណស្រូវដែលមិនទាន់ប្រមូលផលជាប្រភេទស្រូវមិនប្រកាន់រដូវរឺស្រូវប្រាំងដែលបង្កបង្កើនផលលើកទី២ដែលធ្វើប្រដេញទឹកនៅផ្តុំផ្លូវវៀងក្រុងហើយឆ្នាំនេះផលល្អអ្នកដែលប្រមូលផលដំបូង១ហិកតាបាន៥ទៅ៦តោន ៕




ចែករំលែកព័តមាននេះ