ឥណ្ឌា-សហភាពអឺរ៉ុប ៖ ការចរចារវាងបណ្ដាអ្នកទទួលខុសត្រូវឥណ្ឌា និងសហភាពអឺរ៉ុបត្រូវបានបញ្ចប់ ហើយភាគីទាំង២ប្រកាស នាថ្ងៃទី២៧ មករា ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជ កម្មមួយ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្ររបស់ពួកគេ។
Indian Prime Minister Narendra Modi, center, welcomes European Council President Antonio Costa, left and European Commission President Ursula von der Leyen before their meeting in New Delhi, India, Tuesday, Jan. 27,2026. (AP Photo/Manish Swarup)/XMS101/26027226573583//2601270722 ភាគីទាំង២បានពិភាក្សាគ្នាចាប់តាំងពីជាង២០ឆ្នាំមកហើយ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះ ហើយជាមួយនឹងសង្គ្រាមពន្ធគយរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ និងការប្រកួតប្រជែងជាមួយចិន បានជម្រុញឲ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ។
ការផ្លាស់ប្ដូរពាណិជ្ជកម្ម រវាងឥណ្ឌានិងសហភាពអឹរ៉ុប ត្រូវបានបង្កើនរួចហើយដល់៩០%អំឡុងពេល១០ឆ្នាំមកនេះ ដោយឡើងដល់១២០ពាន់លានអឹរ៉ូក្នុងឆ្នាំ២០២៤ ជាមួយសក្ដានុពលពិតជាធំធេង ។ កិច្ចព្រមព្រៀងនោះដែលមានឈ្មោះថា កិច្ចព្រមព្រៀងលើគ្រប់កិច្ចព្រមព្រៀង អាចទាក់ទិននឹងមនុស្សដល់២ពាន់លាននាក់ ។ កិច្ចព្រមព្រៀងគ្រោងកាត់បន្ថយពន្ធទៅវិញទៅមក ក្នុងផ្នែកជាច្រើនដូចជារថយន្ត ឬស្រាជាដើម ។
កិច្ចព្រៀងព្រៀងត្រូវបានចុះហត្ថលេខាក្នុងឱកាសនៃទស្សនកិច្ចរបស់បណ្ដាមេដឹកនាំអឺរ៉ុបក្នុងនោះ មានប្រធានគណៈកម្មាធិការអឹរ៉ុបលោកស្រីអ៊ួស៊ូឡាវ៉ុនឌ័រឡឹយេន ។ ភាគីទាំង២បានសម្ដែងការអបអរសាទរចំពោះការបើកទំព័រថ្មី ក្នុងទំនាក់ទំនងយុទ្ធសាស្ត្រ ។ ក្នុងសន្និសីទសារព័ត៌មានរួមមួយនៅក្រុងញូវដែល្លី ជាមួយលោកស្រីប្រធានគណៈកម្មាធិការអឺរ៉ុប និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោកអានតូនីញ៉ូកូស្តា នាយករដ្ឋមន្ត្រីឥណ្ឌាលោកណារេនដ្រាម៉ូឌីអះអាងថា ភាពជាដៃគូជាមួយសហភាពអឺរ៉ុប នឹងពង្រឹងស្ថេរភាពនៃប្រព័ន្ធអន្តរជាតិ ក្នុងពេលដែលរបៀបរៀបរយពិភពលោកកំពុងច្របូកច្របល់ ។ ឥណ្ឌាបច្ចុប្បន្នកំពុងប្រឈមមុខនឹងការយកពន្ធគយដល់៥០% ដែលកំណត់ដោយរដ្ឋបាលលោកដូណាល់ត្រាំ នាំឲ្យប៉ះពាល់ខ្លាំងដល់ការនាំចេញរបស់ប្រទេស។
សហភាពអឺរ៉ុបហក់ចូលទីផ្សារឥណ្ឌាតែក៏ជាថ្នូរដែរជាមួយការបើកឲ្យបណ្ដាសហគ្រាសឥណ្ឌាចូលមកក្នុងទីផ្សាអឹរ៉ុបដ៏ធំវិញដែរ ។ កិច្ចព្រមព្រៀងផ្លាស់ប្ដូរសេរីរវាងឥណ្ឌា និងសហភាពអឹរ៉ុបមានចំណុចខ្លះចំណេញតែក៏មានចំណុចខាតដែរ ។ បណ្ដាក្រុមហ៊ុនស្លដែកអឺរ៉ុបពិតជាលំបាក ព្រោះដែកថែបកំពុងមានការប្រកួតប្រជែងខ្លាំងស្រាប់ហើយរបស់អាស៊ី ។ កិច្ចព្រមព្រៀងផ្លាស់ប្ដូរសេរីនោះ ប្រាកដណាស់ មានផលប៉ះពាល់់ទាំងដល់ឥណ្ឌាទាំងដល់សហភាពអឹរ៉ុប ។
ក្រុងព្រ៊ុចសែលក៏ដូចជាក្រុងញូវដែល្លីដែរ មានគោលដៅផ្សេងទៀតគឹភាពចាំបាច់នៃការភ្ជាប់សម្ព័ន្ធភាពថ្មី ពេលដែលស្ថានភាពភូមិសាស្ត្រនយោបាយ កាន់តែមានអស្ថេរភាពខ្លាំងឡើង ។ សហភាពអឹរ៉ុបមើលឃើញថា សម្ព័ន្ធភាពជាមួយអាមេរិកកាន់តែលែងមានភាពគត់មត់ ហើយម្យ៉ាងទៀតចង់កាត់បន្ថយការចំណុះលើចិន ។ ចំណែកឥណ្ឌាវិញចង់ស្វែងរកទីផ្សារថ្មីៗ ហើយចង់ឲ្យខ្លួនក្លាយជាមហាអំណាចអាស៊ីមួយដែលគេមិនអាចរំលងបាន ៕
ចែករំលែកព័តមាននេះ