រាជធានីភ្នំពេញ ៖ នារីជានិស្សិតពេទ្យឆ្នាំទី២ម្នាក់ជិះម៉ូតូមួយគ្រឿងទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿទៀតមិនចាំម៉ាកដួលចូលក្រោមកង់រថយន្តធន់ធំមួយគ្រឿងកិន បណ្តាលអោយស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ កាលពីវេលាម៉ោង ៦ និង ៣០ នាទីយប់ថ្ងៃទី ២៧ ខែមករាឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវ២០១១ ភូមិត្រពាំងសុពណ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ភន សៅលី ភេទស្រី អាយុ២១ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី២ មានស្រុកកំណើតនៅភូមិបឹងរមាស ឃុំទួលព្រេជ ស្រកអង្គស្នួល ខេត្តកណ្តាល ។ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ិត ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1IO-8898 ។
ចំណែកឯរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៍សលាយខៀវ ពាក់ស្លាកលេខព្រៃវែង3A-2052 អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។ រីឯម៉ូតូមួយគ្រឿងទៀតមិនស្គាល់ម៉ាកក្រោយកើតហេតុ បើកគេចបាត់។
តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងខាងលើតែម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០១១ ក្នុងទិសដៅពីលិចទៅកើតស្របគ្នាមួយម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាក ។ ខណៈពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានទាក់ដៃចង្កូតគ្នាដួលចូលក្រោមកង់ក្រោយរថយន្តកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។ ក្រោយមកអ្នកបើកបររថយន្តព្យាយាមបើករត់បានប្រហែលជិត១០០ម៉ែត្រ ប៉ុន្តែក៏ត្រូវសមត្ថកិច្ចឃាត់បានទាំងរថយន្តនិងអ្នកបើកបរ។រីឯម៉ូតូមួយគ្រឿងទៀតមិនស្គាល់ម៉ាកក្រោយកើតហេតុបើកគេចបាត់។
ក្រោយពេលកើតហេតុ នគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានចុះទៅធ្វើការវាស់វែងនិងនាំយកម៉ូតូនិងរថយន្តទាំងពីរគ្រឿងនិងអ្នកបើកបរម្នាក់ ទៅកាន់ការិយាល័យ រង់ចាំការដោះស្រាយនៅពេលក្រោយ ។ ចំណែកឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់អោយទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី ៕





ចែករំលែកព័តមាននេះ