ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មីយ៉ាន់ម៉ា​រឹតបន្តឹងការត្រួតពិនិត្យវីរុសនីប៉ាហ៍ នៅតាមព្រំដែន​

3 ម៉ោង មុន

ទីក្រុងយ៉ាំងហ្គូន៖ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា បានសម្រេចដាក់ចេញនូវវិធានការតាមដាននិងពិនិត្យមើលសុខភាពកម្រិតខ្ពស់ និងការណែនាំយ៉ាងតឹងរ៉ឹងដល់អ្នកធ្វើដំណើរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនីប៉ាហ៍ (Nipah​) ទោះបីជាបច្ចុប្បន្នមិនទាន់រកឃើញករណីឆ្លងក្នុងប្រទេសក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី២៧…

ទីក្រុងយ៉ាំងហ្គូន៖ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា បានសម្រេចដាក់ចេញនូវវិធានការតាមដាននិងពិនិត្យមើលសុខភាពកម្រិតខ្ពស់ និងការណែនាំយ៉ាងតឹងរ៉ឹងដល់អ្នកធ្វើដំណើរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនីប៉ាហ៍ (Nipah​) ទោះបីជាបច្ចុប្បន្នមិនទាន់រកឃើញករណីឆ្លងក្នុងប្រទេសក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី២៧ ខែមករានេះ។

អាជ្ញាធរបានជំរុញឱ្យប្រជាជនបង្កើនការប្រុងប្រយ័ត្នចំពោះរោគសញ្ញាដូចជា គ្រុនក្ដៅខ្លាំង ឈឺក្បាល និងវង្វេងវង្វាន់ ជាពិសេសចំពោះអ្នកដែលទើបត្រឡប់មកពីតំបន់ផ្ទុះមេរោគនៅបរទេស។ ជាមួយគ្នានេះ ក្រសួងក៏បានណែនាំឱ្យសាធារណជនរាយការណ៍ជាបន្ទាន់ ប្រសិនបើឃើញមានសត្វប្រចៀវ ឬសត្វជ្រូកងាប់ខុសធម្មតា ព្រោះវាជាភ្នាក់ងារចម្បងដែលឆ្លងមេរោគនេះមកមនុស្ស។

​សូមបញ្ជាក់ថា វីរុសនីប៉ាហ៍ ​គឺជាមេរោគដ៏កាចសាហាវមួយដែលអាចឆ្លងពីសត្វមកមនុស្ស និងបង្កឱ្យមានការរលាកខួរក្បាលធ្ងន់ធ្ងរ ដែលមានអត្រាស្លាប់ខ្ពស់ចន្លោះពី ៤០% ទៅ ៧៥%។ ការ​រឹតបន្តឹងផ្នែកសុខាភិបាលរបស់មីយ៉ាន់ម៉ានៅពេលនេះ ធ្វើឡើងបន្ទាប់ពីមានការរាយការណ៍អំពីការផ្ទុះឡើងវិញនៃវីរុសនេះនៅក្នុងរដ្ឋបេងហ្គាល់ខាងលិច ប្រទេសឥណ្ឌា ដែលជាប្រទេសមានព្រំប្រទល់ជាប់គ្នា។ ដោយសារមីយ៉ាន់ម៉ាសម្បូរទៅដោយសត្វប្រចៀវស៊ីផ្លែឈើ (ភ្នាក់ងារចម្លងធម្មជាតិ) អាជ្ញាធរបារម្ភថា បើមិនមានវិធានការទប់ស្កាត់ឱ្យបានមុនទេ វីរុសនេះអាចនឹងរីករាលដាលចូលក្នុងសហគមន៍យ៉ាងងាយស្រួលតាមរយៈសកម្មភាពឆ្លងកាត់ព្រំដែន និងការបរិភោគចំណីអាហារដែលមានប្រឡាក់ទឹកមាត់សត្វកកេរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ