ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ប៉ុស្តិ៍​ដង្កោ​ឃាត់ខ្លួន​ក្រុមរហស្សនាម​ចំការ​ដូង​(CKD) ២​នាក់ ករណីហិ.ង្សា

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ដង្កោ បាន​ធ្វើការ​ឃាត់ខ្លួន​ក្មេង​ទំនើង​២​នាក់​ក្នុង​ចំណោម​គ្នា​៧​នាក់​ដែល​មានរ​ហស្សនា​ថា​«​ក្រុម​ចំការ​ដូង​ហៅ​កាត់​ជា​ភាសា​អង់គ្លេស (CKD)» ក្រោយ​ពី​ក្រុម​ក្មេង​ទំនើង​ខាងលើ​ធ្វើ​សកម្មភាព​ស្ទាក់​វាយ​និង​គប់​ដុំ​ថ្ម​លើ​បុរស​ម្នាក់​និង​ក្មួយ​ប្រុស បណ្ដា​ល​ឲ្យ​រង​របួស ។ អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​នោះ​៧៧​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០១​និង​២០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ដង្កោ បាន​ធ្វើការ​ឃាត់ខ្លួន​ក្មេង​ទំនើង​២​នាក់​ក្នុង​ចំណោម​គ្នា​៧​នាក់​ដែល​មានរ​ហស្សនា​ថា​«​ក្រុម​ចំការ​ដូង​ហៅ​កាត់​ជា​ភាសា​អង់គ្លេស (CKD)» ក្រោយ​ពី​ក្រុម​ក្មេង​ទំនើង​ខាងលើ​ធ្វើ​សកម្មភាព​ស្ទាក់​វាយ​និង​គប់​ដុំ​ថ្ម​លើ​បុរស​ម្នាក់​និង​ក្មួយ​ប្រុស បណ្ដា​ល​ឲ្យ​រង​របួស ។

អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​នោះ​៧៧​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០១​និង​២០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៦ នៅ​តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ក្មេង​ទំនើង​ដែល​ត្រូវ​នគរបាល​ឃាត់​ខ្លួ​ន​នោះ​ ម្នាក់​ឈ្មោះ រ៉ាត់ សុ​ផា​នុ​ត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ និង​ម្នាក់​ទៀត​ឈ្មោះ វិចិត្រ ចុង​អ៊ី​ម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ ។

ចំណែក​បក្ខពួក​៥​នាក់​ទៀត​កំពុង​គេចខ្លួន​រួម​មាន​១/​ឈ្មោះ ព្រែក វិទូ ភេទ​ប្រុស អាយុប្រមាណ​១៧​ឆ្នាំ ២/​ឈ្មោះ ម៉ៅ សុខ​មៀន ភេទ​ប្រុស អាយុប្រមាណ​១៥​ឆ្នាំ ៣/​ឈ្មោះ រ៉ាត់ សុធា​រ៉ា ភេទ​ប្រុស អាយុប្រមាណ​១៧​ឆ្នាំ ៤/​ឈ្មោះ រ​ដ្ឋា ភេទ​ប្រុស អាយុប្រមាណ​១៥​ឆ្នាំ ៥/​ឈ្មោះ លាភ ភេទ​ប្រុស អាយុប្រមាណ​១៧​ឆ្នាំ ។

បុរស​រង​គ្រោះ​ឈ្មោះ ស៊ឹ​ប ច​ន្នា អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ជាង​ផ្សា​ដែក និង​ប្រុស​ក្មួយ​ឈ្មោះ ងឹ​ម សម្បត្តិ អាយុ​១៥​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៦ បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក HONDA DREAM C១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1IY-1953 ។ ឌុ​ប​ក្មួយ​ប្រុស​ចេញពី​ធ្វើការ​នៅ​កោះ​ពេជ្រ ស្ថិត​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​បន្ទប់​ជួល​នៅ​ជិត​កន្លែង​កើតហេតុ​ខាងលើ ។ លុះ​ពេល​ទៅ​ជិត​ដល់​បន្ទប់​ជួល ស្រាប់តែ​ក្រុម​ក្មេង​ទំនើង​ខាងលើ​មាន​គ្នា​ចំនួន​០៧​នាក់ បាន​ធ្វើ​សកម្មភាព​យក​ដុំ​ថ្ម​គប់​មក​លើ​ជន​រង​គ្រោះ​ទាំង​២​នាក់​ពូ​និង​ក្មួយ បណ្ដាល​ឲ្យ​ត្រូវ​ក្បាល​ក្មួយ​ប្រុស ប៉ុន្តែ​បាន​មួក​សុវត្ថិភាព​ជួយ​ការពារ ទើប​គ្មាន​របួស​ធ្ង​បន់​ធ្ង​រ ហើយ​ជន​រង​គ្រោះ​ក៏​បាន​ឈប់​ម៉ូតូ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ខណៈនោះ​ក្រុម​ក្មេង​ទំនើង​ខាងលើ​ក៏​បាន​នាំ​គ្នារ​ត់ទៅ​លោត​ធាក់​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ដួល​ទាំង​មនុស្ស​និង​ម៉ូតូ បន្ទាប់​មក​បាន​យក​ដែក​បំពង់​ទីប​មូល និង​ដុំ​ថ្ម ព្រួត​គ្នា​វាយ​ទៅ​លើ​ជន​រង​គ្រោះ ទាំង​២​នាក់​ពូ​និង​ក្មួយ ។ បណ្តាល​ឲ្យ​បុរស​ជា​ពូ​រង​របួស​ហើម​ក្រោម​ភ្នែក​ខាងឆ្វេង​, ហើម​ក្បាល​ផ្នែក​ខាងក្រោយ , ដាច់​រលាត់​លើ​ខ្នង​ផ្នែក​ខាងស្តាំ និង​ដាច់​រលាត់​លើ​ក្បាលជង្គង់​ខាងស្តាំ ។ ចំណែក​ក្មួយ​ប្រុស​រង​របួស​ដាច់​រលាត់​លើ​ក្បាលជង្គង់​ទាំង​សងខាង និង​ដាច់​រលា​ច់​លើ​កែងដៃ​ខាងឆ្វេង រួច​ជនសង្ស័យ​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​បាត់ ស្រមោល​អស់ ។

នគរ​បញ្ជាក់​ប្រាប់​ថា លុះដល់​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច ខណៈ​ជន​រង​គ្រោះ​កំពុង​ឈរ​នៅ​ខាង​មុខ​បន្ទប់​ជួល ក៏​ឃើញ​ក្រុម​ក្មេង​ទំនើង​រហស្សនាម «​ក្រុម​ចំការ​ដូង​ហៅ​កាត់​ជា​ភាសា​អង់គ្លេស (CKD)» នេះ ដើរ​កាត់មុខ​បន្ទប់​ជួល​ខាងលើ ហើយ​ស្រែក​គំរាមកំហែង​ដោយ​ពាក្យ​ផ្សេង​ៗ​សម្លុត​ទៅ​លើ​បុរស​រង​គ្រោះ​ថែម​ទៀត ។

ទើប​ពេល​នោះ​ជន​រង​គ្រោះ​ទូរស័ព្ទ​រាយការណ៍​ប្រាប់​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ ឲ្យ​ជួយ​អន្តរា​គមន៍ ហើយ​រហូត​ដល់​វេលា​ម៉ោង​១៧​និង​៥០​នាទី​ល្ងាច ថ្ងៃខែ​ឆ្នាំ​ដដែល កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ ក្រោម​ការ​បញ្ជា​និង​ដឹកនាំ​ដោយ​លោក​វ​សេនីយ៍​ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ ។ ក៏​បាន​ចុះ​ទៅ​ឃាត់ខ្លួន​បាន​ចំនួន​០២​នាក់​នៅ​តាម​ផ្លូវ​ភូមិ​ខ្វា​សង្កាត់​ដង្កោ បន្ទាប់​មក​ក៏​នាំ​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ