ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​លិច​នាវា​នៅ​ហ្វ៊ី​លី​ពី​ន​៖ ចំនួន​អ្នក​ស្លា.ប់​កើន​​ដល់​១៨​នាក់ ខណៈ​២៤​នាក់​ទៀត​នៅ​បាត់​ខ្លួន

2 ម៉ោង មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ អាជ្ញាធរ​រាយការណ៍​ថា សាកសព​មនុស្ស​យ៉ាងតិច​១៨​នាក់​ត្រូវ​បាន​ស្រង់​ចេញពី​ទឹក ហើយ​មនុស្ស​២៤​នាក់​នៅ​តែ​បាត់​ខ្លួន ក្រោយ​ការ​លិច​នាវា​ដឹក​អ្នកដំណើរ​១​គ្រឿង គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៦ មក​រា ស្ថិត​ក្នុង​ដែនទឹក​ខេត្ត​បា​ស៊ី​ឡាន ភាគ​ខាងត្បូង​ហ្វ៊ីលី​ពី​ន…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ អាជ្ញាធរ​រាយការណ៍​ថា សាកសព​មនុស្ស​យ៉ាងតិច​១៨​នាក់​ត្រូវ​បាន​ស្រង់​ចេញពី​ទឹក ហើយ​មនុស្ស​២៤​នាក់​នៅ​តែ​បាត់​ខ្លួន ក្រោយ​ការ​លិច​នាវា​ដឹក​អ្នកដំណើរ​១​គ្រឿង គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៦ មក​រា ស្ថិត​ក្នុង​ដែនទឹក​ខេត្ត​បា​ស៊ី​ឡាន ភាគ​ខាងត្បូង​ហ្វ៊ីលី​ពី​ន ខណៈ​នាវា​នោះ​ដឹក​មនុស្ស​យ៉ាងតិច​៣៥០​នាក់​។

លោក​រ៉ូ​ម៉ែ​ល​ឌូ​អា មេបញ្ជាការ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ស្រុក​ខាងត្បូង​នៃ​កោះ​មីន​ដា​ណា​វ ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា មនុស្ស​៣១៧​នាក់​បាន​ត្រូវ​ជួយ​សង្គ្រោះ ។ កង​ឆ្មាំ​ឆ្នេរសមុទ្រ​បញ្ជាក់​ថា នាវា​មានឈ្មោះ​ថា​TRISHA KERSTIN 3 ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​ហ្សូ​ឡូ​ខេត្ត​ស៊ូ​លូ មក​ពី​ទីក្រុង​ហ្សា​ម​បូ​អាន​ហ្គា ពេល​លិច​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ម៉ោង​ក្នុងស្រុក​ថ្ងៃ​ទី​២៦ មក​រា ក្នុង​ដែនទឹក​កោះ​BALUKHALUK ។

ឧត្ដមនាវី​រ៉ូ​ន​នី​ហ្គី​ល​ហ្គា​វ៉ា​ន ប្រមុខ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ហ្វ៊ី​លី​ពី​ន​អះអាង​ប្រាប់​ក្រុម​អ្នកកាសែត​នៅ​ក្រុង​ម៉ានីល​ថា ប្រតិបត្តិការ​ជួយ​សង្គ្រោះ និង​រុករក​កំពុង​បន្ត​ហើយ​លោក​បញ្ជាក់​ថា នាវា​ជួប​គ្រោះថ្នាក់​នេះ ដឹក​មនុស្ស​ជាង​៣៥០​នាក់ ។ មូលហេតុ​នៃ​ការ​លិច​នាវា​នោះ ជា​កម្មវត្ថុ​នៃ​ការ​ស៊ើបអង្កេត
​មួយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ