ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ទៀ សីហា ទទួលជួបមេបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិកអាមេរិក និងឡើងទស្សនកិច្ចនាវាចម្បាំង USS CINCINNATI

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​-​អា​មេ​រិ​ក ពង្រឹង​កិច្ច​សហប្រតិបត្តិការ​យោធា ក្នុង​ដំណើរ​ទស្សនកិច្ច​នាវាចម្បាំង USS CINCINNATI នៅ​មូលដ្ឋាន​សមុទ្រ​រាម ។ ជាក់ស្តែង​ក្រសួងការពារជាតិ…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​-​អា​មេ​រិ​ក ពង្រឹង​កិច្ច​សហប្រតិបត្តិការ​យោធា ក្នុង​ដំណើរ​ទស្សនកិច្ច​នាវាចម្បាំង USS CINCINNATI នៅ​មូលដ្ឋាន​សមុទ្រ​រាម ។

ជាក់ស្តែង​ក្រសួងការពារជាតិ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៧​ខែមករា ឆ្នាំ​២០២៦​នេះ​ថា ៖ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ទទួល​ស្វាគមន៍ ឯកឧត្តម​នាយ​ឧត្តមនាវី Samuel Paparo មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ក នៃ​សហរដ្ឋអាមេរិក ក្នុង​ជំនួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ និង​ឡើង​ទស្សនកិច្ច​លើ​នាវាចម្បាំង​អា​មេ​រិ​ក USS CINCINNATI (LCS 20) ដែល​បាន​ចូល​សំចត​នៅ​មូលដ្ឋាន​សមុទ្រ​រាម ខេត្ត​ព្រះ​សីហ​នុ ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៦ ដើម្បី​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ពជើងទឹក​កម្ពុជា​-​អា​មេ​រិ​ក ដែល​ប្រព្រឹត្ត​ទៅ​នៅ មូលដ្ឋាន​សមុទ្រ​រាម​។

សូម​ថ្លែងអំណរគុណ​សហរដ្ឋអាមេរិក ដែល​នៅ​តែ​បន្ត​យកចិត្តទុកដាក់​ចំពោះ​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ និង​ការ​អនុវត្ត​តាម​ស្មារតី​នៃ​សេចក្ដីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួ ជា​ពិសេស​ជំរុញ​ការងារ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ព្រមទាំង​គាំទ្រ​ដល់​ការ​ព​ន្លឿ​ន​ដំណើរការ JBC ក្នុង​ការ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ