ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​កំណត់​ទីតាំង​រៀបចំផ្ទះ​ជូន​បងប្អូន​ជនភៀសសឹក​ហើយ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃ​ទី ២៦ ខែមក​រា ឆ្នាំ​២០២៦ នេះ…


រាជធានី​ភ្នំពេញ ៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃ​ទី ២៦ ខែមក​រា ឆ្នាំ​២០២៦ នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ដើម្បី​មានការ​ឯកភាព​គ្នា​ក្នុង​ការ​កំណត់​តំបន់​ដែល​បាន​សិក្សា​រួច ដើម្បី​ជ្រើសរើស​ទីតាំង​រៀបចំផ្ទះ​ជូន​បងប្អូន​ជនភៀសសឹក​តាម​បណ្តោយ​ព្រំដែន ។

ប្រភព​មិន​បាន​បញ្ជាក់​អំពី​ទីតាំង​នៃ​ដី​ដែល​នឹង​ត្រូវ​រៀបចំផ្ទះ​ជូន​បងប្អូន​ជនភៀសសឹក​នៅឡើយ​ទេ ប៉ុន្តែ​បាន​បញ្ជាក់​ថា ក្រសួង​បាន​កំពុង​តែ​ធ្វើ​កិច្ចការ​នេះ ក្រោម​ការ​សហការ​ជាមួយនឹង​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មន្ទីរ​រៀបចំ​ដែនដី នគរូប​នីយកម្ម សំណង់ និង​សុរិយោដី​៥​ខេត្ត រួម​មាន​ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ ពោធិសាត់ ឧត្តរ​មានជ័យ និង​ព្រះ​វិហារ ។

តាម​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា គិតដល់​ព្រឹក​ថ្ងៃ​ទី​២៦ ខែមករា នេះ ពលរដ្ឋ​ភៀស​សឹក​ដែល​បានរ​ត់រក​កន្លែង​មាន​សុវត្ថិភាព​អំឡុង​ពេល​យោធា​ថៃ​បាន​បើក​ការ​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យភាព​កម្ពុជា​ពី​ថ្ងៃ​ទី​០៧ ដល់​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ នៅ​សល់​តាម​ជំរុំ​សុវត្ថិ​ភាព​ជាង​១១​ម៉ឺន​នាក់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ