ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិ​ចិន និង​នេ​ប៉ា​ល់ សរុប​៨​នាក់ ពាក់ព័ន្ធ​ចាប់​បង្ខាំង​ជំរិត​ទារប្រាក់​៥​ម៉ឺន​ដុល្លារ រួច​លក់​ជន​រង​គ្រោះ​ឲ្យ​ក្រុមហ៊ុន​អន​ឡាញ​ខុសច្បាប់​នៅ​ខេត្ត​ម​ណ្ឌល​គិរី

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បង្ក្រាប​ករណី​ជំរិត​ទារប្រាក់ តាម​ដីកា​របស់​តុលាការ នៅ​ថ្ងៃ​ទី​២០…

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បង្ក្រាប​ករណី​ជំរិត​ទារប្រាក់ តាម​ដីកា​របស់​តុលាការ នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៦ ដោយ​ទទួល​បាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​, នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ព្រំ សា​រឿ​ន អនុប្រធាន​នាយកដ្ឋាន បាន​ស្រាវជ្រាវ​ករណី ចាប់​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់​មាន​ស្ថាន​ទម្ងន់ទោស​(​ជំរិត​ទារប្រាក់​) ទៅ​លើ​ឈ្មោះ ZHU XUELIN ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន ចាប់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់​សរុប ចំនួន​០៨​នាក់ ដូច​ខាងក្រោម ៖

១.​ឈ្មោះ DENG CHAO ភេទ​ប្រុស ជនជាតិ​ចិន ។
២.​ឈ្មោះ XUE JIAN ភេទ​ប្រុស ជនជាតិ​ចិន ។
៣.​ឈ្មោះ KAMAL PRASAD PATHAK ភេទ​ប្រុស ជនជាតិ​នេ​ប៉ា​ល់ ។
៤.​ឈ្មោះ DINESH GURUNG ភេទ​ប្រុស ជនជាតិ​នេ​ប៉ា​ល់ ។
៥.​ឈ្មោះ KARMA WANGEL THING ភេទ​ប្រុស ជនជាតិ​នេ​ប៉ា​ល់ ។
៦.​ឈ្មោះ DEEPAK KUMAR THAPA ភេទ​ប្រុស ជនជាតិ​នេ​ប៉ា​ល់ ។
៧.​ឈ្មោះ SURENDRA BK ភេទ​ប្រុស ជនជាតិ​នេ​ប៉ា​ល់ ។
៨.​ឈ្មោះ GU WUNAN ភេទ​ប្រុស ជនជាតិ​ចិន ។

យោង​តាម​ប្រភព​ពី​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ដល់​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៦ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​រំដោះ​ជន​រង​គ្រោះ​ចេញពី​ក្នុង​ក្រុមហ៊ុន​អន​ឡាញ ស្ថិត​នៅ​ខេត្ត​ម​ណ្ឌល​គិរី។

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៦ ឈ្មោះ Deng Chao បាន​ចាប់ខ្លួន​ឈ្មោះ ZHU XUELIN ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី យក​ទៅ​ឃុំ​ទុក នៅ​ក្នុងផ្ទះ​វីឡា​មួយ​កន្លែង ក្នុង​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ហើយ​ក្រុម​ជនសង្ស័យ​មាន​ជនជាតិ​ចិន ជនជាតិ​នេ​ប៉ា​ល់ និង​ជនជាតិ​ខ្មែរ ដែល​មាន​អត្តសញ្ញាណ​ខាងលើ បាន​គម្រាមកំហែង​ជំរិត​ទារប្រាក់​ពី​ជន​រង​គ្រោះ​ចំនួន ៥០,០០០$ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​។ បន្ទាប់​ពី​ឃុំខ្លួន​ជន​រង​គ្រោះ​រយៈពេល​០៤​ថ្ងៃ នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៦ ក្រុម​ជនសង្ស័យ​ខាងលើ បាន​យក​ជន​រង​គ្រោះ​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​អន​ឡាញ​ខុសច្បាប់ នៅ​ខេត្ត​ម​ណ្ឌល​គិរី។

ក្រោយ​ពី​ការ​សួរនាំ​ជនសង្ស័យ​ទាំង​០៨​នាក់​ខាងលើ បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ចាប់ខ្លួន​ជន​រង​គ្រោះ ទៅ​ឃុំ​ទុក​នៅ​ក្នុងផ្ទះ​វិឡា​មួយ​កន្លែង ជំរិត​ទារប្រាក់​ចំនួន ៥០,០០០$ រួច​យក​ជន​រង​គ្រោះ​ទៅ​លក់​បន្ត​ឲ្យ​ក្រុមហ៊ុន​អន​ឡាញ​ខុសច្បាប់ ពិតប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ