ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រា.ប​ក្រុម​​រហស្សនាម«អេ​លៀន» ករណី​បង្ក​ហិ.ង្សា

46 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​ក្មេង​ទំនើង​រហ័ស​នាម​ក្រុម​អេ​លៀន​(ALIAN)​ត្រូវ បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​នគរបាល​ខណ្ឌមានជ័យ​និង​អធិការដ្ឋាន​ក្រុង​តា​ខ្មៅ​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្តបន្ទាប់​បន្ទាប់​ពីបទ​​បង្ក​ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទំ​នង់​ទោស បណ្តាល​អោយ​ខូចខាត ។ ជនសង្ស័យ​ដែល​ត្រូវ ឃាត់ខ្លួន​រួមមាន…

រាជធានី​ភ្នំពេញ ៖ ក្រុម​ក្មេង​ទំនើង​រហ័ស​នាម​ក្រុម​អេ​លៀន​(ALIAN)​ត្រូវ បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​នគរបាល​ខណ្ឌមានជ័យ​និង​អធិការដ្ឋាន​ក្រុង​តា​ខ្មៅ​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្តបន្ទាប់​បន្ទាប់​ពីបទ​​បង្ក​ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទំ​នង់​ទោស បណ្តាល​អោយ​ខូចខាត ។

ជនសង្ស័យ​ដែល​ត្រូវ ឃាត់ខ្លួន​រួមមាន ១-​ឈ្មោះ ម៉ា​ល់ មា​សភា​រក្ស ហៅ តឿ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ,២-​ឈ្មោះ ណ​ន ដា​រ៉ារ​ត្ន័ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ,៣-​ឈ្មោះ ចិន លី​ន ហៅ ពេ​ជ្យ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ
,៤-​ឈ្មោះ យ៉ែ​ម សៀង​ហុ​ី ភេទ​ប្រុស អាយុ ១៧ ឆ្នាំ ,៥-​ឈ្មោះ រ៉េ​ត សុ​វ​ណ្ណា​រាជ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ,៦-​ឈ្មោះ ផល សម្បូរ ហៅ បូ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ,៧-​ឈ្មោះ បូ​រាយ បូ​រី​ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ,៨-​ឈ្មោះ ជួប​រត​នះ​ដេ​ត​វិសាល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​៩-​ឈ្មោះ ម៉ែ​ន ណា​រ៉ា​ក់ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ។

តាម​នគរបាល ព្រហ្មទណ្ឌ កំរិត​ស្រាល​នៃ​ស្នងការនគរបាល រាជធានី​ភ្នំពេញ​បានអោយ ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា ឧត្តមសេនីយ៍ ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥​ខែ មក​រា ឆ្នាំ​២០២៦​កម្លាំង នគរបាល​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាលក្រោម​ការ​បញ្ជារ​ពីរ លោកស្នងការ​រង ប៊ុ​ន សត្យា ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ រាជធានី​ភ្នំពេញ​និង​លោក​វរៈសេនីយ៍ឯក ម៉​ម សា​វន ប្រធាន​ការិយាល័យ បាន​ដឹកនាំ​កំលាំង​ចុះ​សហការ​ជាមួយ កំលាំង​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ និង កំលាំង​អធិការដ្ឋាន​ក្រុង​តា​ខ្មៅ​បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ក្រុម​ក្មេង​ទំនើង​ចំនួន ៩​នាក់ ដកហូត​ដាវ​ចំនួន​២​ដេ​ី​ម ។

តាម​នគរបាល​បានអោយ​ដឹង​ទៀត​ថា ជនសង្ស័យ​ទាំង ៩ នាក់​ជា​ក្រុម​ក្មេង​ទំនើង ក្រុម អេ​លៀន​(ALIAN) ដែល​បាន​បង្ក ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស បណ្តាល ខូចខាត នៅ​ចំណុច ហាង​កាហ្វេ ផ្លូវ​បេតុង ភូមិ​ព្រែក​តាឡុ​ង​២ ក្រុម​១៥ សង្កាត់​ចាក់​អង្រែ​ក្រោម​រាជធានី​ភ្នំពេញ​កាល វេលា​ម៉ោង​ប្រហែល ១៩​និង ៤០​នាទី ថ្ងៃ​ទី​២០ ខែមករា​ឆ្នាំ ២០២៦​។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​មាន​បក្សពួក​ជា​ច្រើន នៅ​សេស សល់​សមត្ថកិច្ច​នឹង​តាម​ឃាត់ខ្លួន ឲ្យ​ដល់​ឬ​ស​គល់​ដោយ​មិន​យោគយល់​នោះ​ឡើយ​។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ កម្លាំង​ជំនាញ​ការិយាល័យ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ