ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការនាំចេញស្វាយកម្ពុជាប្រៀបធៀបជាមួយប្រទេសជិតខាង

53 នាទី មុន

ការ​នាំ​ចេញ​ស្វាយ​ស្រស់​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ឃើញ​ថា ធ្លាក់​ចុះ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​តម្លៃ​នៃ​ការ​នាំ​ចេញ គឺ​ប្រហាក់ប្រហែល​នឹង​ប្រទេស​ជិតខាង​ដែរ ។ ស្ថិតិ​ដែល​ទទួល​បាន​ពី​ក្រសួងពាណិជ្ជកម្ម កាលពី​ស​ប្តា​ហ៍​មុន​នេះ​បាន​ឲ្យ​ដឹង​ថា ពេញ​មួយ​ឆ្នាំ​២០២៥ កម្ពុជា…

ការ​នាំ​ចេញ​ស្វាយ​ស្រស់​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ឃើញ​ថា ធ្លាក់​ចុះ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​តម្លៃ​នៃ​ការ​នាំ​ចេញ គឺ​ប្រហាក់ប្រហែល​នឹង​ប្រទេស​ជិតខាង​ដែរ ។

ស្ថិតិ​ដែល​ទទួល​បាន​ពី​ក្រសួងពាណិជ្ជកម្ម កាលពី​ស​ប្តា​ហ៍​មុន​នេះ​បាន​ឲ្យ​ដឹង​ថា ពេញ​មួយ​ឆ្នាំ​២០២៥ កម្ពុជា អាច​នាំ​ចេញ​ស្វាយ​ស្រស់​បាន​សរុប​ប្រមាណ​ជា​១៣៣,៥៤ លាន​ដុល្លារ ធ្លាក់​ចុះ​ប្រមាណ​ជា ១០,៤៤​ភាគរយ បើ​ធៀប​នឹង​តម្លៃ​នាំ​ចេញ​សរុប​១៤៩ លាន​ដុល្លារ កាលពី​ឆ្នាំ​២០២៤ កន្លង​ទៅ ។

បរិមាណ​នេះ ហាក់​ប្រហាក់ប្រហែល​នឹង​ការ​នាំ​ចេញ​ស្វាយ​របស់​ប្រទេស​ជិតខាង​ដែរ ទោះបីជា​ស្ថិតិ​នៅ​ក្នុង​ឆ្នាំ​២០២៥ មិន​ទាន់​បង្ហាញ​ក៏​ដោយ ។

សារព័ត៌មាន​ថៃ បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០២៤​កន្លង​ទៅ ថៃ​អាច​នាំ​ចេញ​ស្វាយ​ស្រស់ បាន​រង្វង់​១៣៣ លាន​ដុល្លារ ។
សម្រាប់​វៀតណាម​វិញ​ទីផ្សារ​ស្វាយ​ស្រស់​របស់​ប្រទេស​នេះ គឺ​មាន​តម្លៃ​រង្វង់​ប្រមាណ​ជា ៣០៨ លាន​ដុល្លារ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ