សហរដ្ឋអាមេរិក ៖ ព្យុះព្រិលដ៏ខ្លាំងមួយនៅបន្តដល់ថ្ងៃទី២៥ មករា នៅភាគខាងត្បូងហរដ្ឋអាមេរិក នាំឲ្យសីតុណ្ហភាពចុះត្រជាក់ខ្លាំងបំផុត និងដាច់ភ្លើង ដោយតាមផ្លូវនានាមានគ្រោះថ្នាក់ខ្លាំង ។

តាមផ្នែកឧតុនិយមអាមេរិកថា ព្យុះព្រិលនិងការធ្លាក់ព្រិលខ្លាំងបន្តរហូតដល់ថ្ងៃទី២៦ មករា ក្នុងផ្នែកដ៏ធំរបស់ប្រទេសជាមួយសីតុណ្ហភាពចុះទាបបំផុត ដែលនឹងអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ខ្លាំង សម្រាប់ចរាចរណ៍និងការកកស្ទះ ។
ព្រិលនឹងធ្លាក់ខ្លាំងនៅរដ្ឋអូហៃយូ នាភាគឦសានប្រទេស ចំណែកគំនរព្រិលមានខ្ពស់ប្រកបដោយគ្រោះមហន្តរាយដែលគំរាមកំហែងដល់រដ្ឋមីស៊ីស៊ីពី និងនៅភាគអាគ្នេយ៍អាមេរិក ។

នាព្រឹកថ្ងៃទី២៥ មករា មនុស្សប្រមាណជា២១៣លាននាក់ ទាក់ទិននឹងការប្រកាសអាសន្ននៃធាតុអាកាសត្រជាក់បំផុត ។ គ្រូសារជួបប្រទះការដាច់ភ្លើងមានដល់ជិត៨០០.០០០ ហើយចំនួននោះនឹងមានការកើនឡើងថែមទៀត ។ រដ្ឋតេននេស៊ីជារដ្ឋរងការប៉ះពាល់ខ្លាំងជាងគេ ដោយមនុស្សជាង២៥០.០០០គ្រួសាររងការដាច់ភ្លើង ។
នៅរដ្ឋតិចសាស់ ល្វីហ្សាណានិងមីស៊ីស៊ីពីរដ្ឋនីមួយៗមានដល់ជាង១០០.០០០គ្រួសារជួបប្រទះការដាច់ភ្លើង ។
ដោយសារការធ្លាក់ព្រិលខ្លាំង បណ្ដាលឲ្យមានការលុបចោលជើងហោះហើររបស់យន្តហោះជាង១០.០០០ជើង និងជាង៨០០០ជើងជួបការយឺតយ៉ាវ ។ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ កាលពីថ្ងៃទី២៤កមករា បានចេញការប្រកាសអាសន្ន សម្រាប់រដ្ឋយ៉ាងតិច១២ ហើយរដ្ឋដទៃៗទៀតនឹងមានការប្រកាសអាសន្នបន្តបន្ទាប់ ៕
ចែករំលែកព័តមាននេះ