ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំកំពូលអ៊ី​រ៉ង់បាននាំ​ទៅកាន់ជម្រក​ក្រោម​​ដី​មួយ ដើម្បី​បង្ការអាមេរិកវាយប្រហារ

3 ម៉ោង មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ វ៉េបសាយ​ព័ត៌មាន​មួយ​របស់​ពួក​ប្រឆាំង IRAN INTERNATIONAL បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៣ មក​រា របាយការណ៍​មួយ​ដែល​ថា មេដឹកនាំ​កំពូល​អ៊ី​រ៉​ង់ លោក​អា​យ៉ា​តុលា​អា​លី​ខា​មេ​នី…

ប្រទេស​អ៊ី​រ៉​ង់ ៖ វ៉េបសាយ​ព័ត៌មាន​មួយ​របស់​ពួក​ប្រឆាំង IRAN INTERNATIONAL បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៣ មក​រា របាយការណ៍​មួយ​ដែល​ថា មេដឹកនាំ​កំពូល​អ៊ី​រ៉​ង់ លោក​អា​យ៉ា​តុលា​អា​លី​ខា​មេ​នី ត្រូវ​បាន​នាំ​ទៅ​កាន់​រូង​ក្រោម​ដី​មួយ​នៃ​ប្រព័ន្ធ​រូង​ក្រោម​ដី​អ៊ី​រ៉​ង់ ។ សេចក្ដីសម្រេច​នោះ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ព្រមាន​នានា របស់​បណ្ដា​អ្នក​ទទួលខុសត្រូវ យោធា និង​សន្តិសុខ​អា​មេ​រិ​ក ទាក់ទិន​នឹង​លទ្ធភាព​កាន់តែ​ខ្ពស់​នៃ​ការ​វាយ​ប​ប្រហារ​អ៊ី​រ៉​ង់់​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

លោក​ម៉ា​ស៊ូ​ដ​ខា​មេ​នី​កូនប្រុស​ទី​៣​របស់​លោក​ខា​តា​មី ជា​អ្នក​ទទួលខុសត្រូវ​ក្នុង​កិច្ច​ការពារ​បិតា​លោក​និង​ជា​អ្នក​ទទួល​រ៉ាប់រង​ការងារ​ប្រចាំ​ថ្ងៃ​របស់​លោក​ខា​តា​មី ក្លាយជា​តួរ​អ​ង្អ​សំខាន់​នៃ​រដ្ឋអំណាច​ប្រតិបត្តិ​របស់​អ៊ី​រ៉​ង់ ។

ទន្ទឹម​នឹង​នេះ​ដែរ អ៊ី​រ៉​ង់​ស្វែងរក​នា​ពេល​នេះ បង្ហាញ​សមត្ថភាព​យោធា​របស់​ខ្លួន ។ មេបញ្ជាការ​កងទ័ពជើងគោក​អ៊ី​រ៉​ង់ ឧត្ដមសេនីយ​អា​លី​ហ្សា​ហាន​អា​លី​គូសបញ្ជាក់​ថា កងទ័ព​សំខាន់​ណាស់​ក្នុង​ការ​បំបាក់​សត្រូវ ក្នុង​ករណី​មាន​វិបត្តិ ដោយ​លោក​ទទូច​ដើម្បី​ការពារ​ប្រទេស ។ លោក​ថា សម្រាប់​កងទ័ព​ធ្វើ​សកម្មភាព​ដូច​មនុស្ស​តែ​មួយ ។ កងទ័ព​ជើងគោក​នឹង​ការពារ​ដែនដី​អ៊ី​រ៉​ង់ រួម​គ្នា​ជាមួយ​កង​ឆ្មាំ​បដិវត្តន៍​ដោយ​លោក​អះអាង​ថា ត្រៀម​ធ្វើ​រាល់​ពលី​កម្ម​ដើម្បី​ការពារ​ប្រទេស​រហូត​ដល់​ជីវិត​ចុង​ក្រោយ ។

ការ​អះអាង​នោះ​ធ្វើ​ឡើង​ពេល​មាន​ព័ត៌មាន​នានា​ពី​លទ្ធភាព​នៃ​ការ​វាយប្រហារ​របស់​អា​មេ​រិ​ក​ប្រឆាំង​របប​អ៊ី​រ៉​ង់ បន្ទាប់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ អះអាង​កាលពី​ស​ប្ដា​ហ៍​មុន​ថា ការ​ជ្រើសរើស​នោះ​ត្រូវ​បាន​បោះបង់​ចោល​វិញ ដោយ​លោក​ពោល​ថា ការ​សម្លាប់​មនុស្ស​ទាក់ទិន​នឹង​ការ​បង្ក្រាប​បាតុកម្ម​បាន​ចុះ​ថយ​វិញ ហើយ​ការ​ប្រហារជីវិត​ពួក​បាតុករ​ដែល​ចាប់ខ្លួន​ក៏​មិន​មាន​ដែរ ។

ប៉ុន្តែ​សភាពការណ៍​មានការ​ផ្លាស់​ប្ដូរ​ដោយ​ឆាប់រហ័ស​ដោយ​លោក​ត្រាំ​ប្រកាស​ថា អា​មេ​រិ​ក​កំពុង​តែ​បញ្ជូន​នាវាចម្បាំង​ដ៏​ច្រើន​ទៅ​កាន់​អ៊ី​រ៉​ង់​ហើយ​លោក​សម្ដែង​ក្ដី​សង្ឃឹមថា យើង​នឹង​មិន​ប្រើ​វាយ​ប្រហារ​ឡើយ ។ អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​អ៊ី​រ៉​ង់​ម្នាក់​ថ្លែង​ថា អ៊ី​រ៉​ង់​ចាត់​ទុក​រាល់​ការ​វាយប្រហារ​ថា ជាសង្គ្រាម​ទាំងស្រុង​មួយ​ប្រឆាំង​យើង ។ ចំណែក​ប្រធានាធិបតី​អ៊ី​រ៉​ង់​លោក​ម៉ាស់​ស៊ូ​ដ​ប៉េ​ហ្សេ​ស្គី​យ៉ា​ន់​ថ្លែង​រួច​ហើយ​ថា រាល់​ការ​វាយប្រហារ​របស់​អា​មេ​រិ​ក​សំដៅ​លោក​ខា​តា​មី ស្មើនឹងសង្គ្រាម​ទាំង​ស្រុង​ប្រឆាំង​ប្រជាជាតិ​អ៊ី​រ៉​ង់ ។

នៅ​អ៊ី​ស្រា​អែ​ល​ទូរទស្សន៍​មួយ​រាយការណ៍​នា​ថ្ងៃ​ទី​២៥ មក​រា ពី​ការ​ភ័យ​ខ្លាច​កាន់តែ​ខ្លាំង លើ​ការ​វាយប្រហារ​បង្ការ​មួយ​របស់​អ៊ី​រ៉​ង់ ។ ទូរទស្សន៍​នោះ​គូសបញ្ជាក់​ថា អ៊ី​ស្រា​អែ​ល​កំពុង​តែ​ពង្រឹង​ប្រព័ន្ធ​ការពារ​អាកាស​របស់​ខ្លួន និង​សមត្ថភាព​វាយលុក​ហើយ​ជឿជាក់​ថា ការ​ជ្រើសរើស​ខាង​យោធា​របស់​អា​មេ​រិ​ក​ប្រឆាំង​អ៊ី​រ៉​ង់​នៅ​តែ​មាន និង​ថា ក្រុង​វ៉ា​ស៊ី​ន​តោន​រង់​ចាំតែ​ឱកាស​សម​ស្រប​ដើម្បី​វាយប្រហារ​។

តាម​ទូរទស្សន៍​នោះ​ថា កងទ័ព​អា​មេ​រិ​ក​ត្រៀម​បង្ហើយការ​ប្រមូល​កម្លាំងយោធា ក្នុង​តំបន់​ប៉ុន្មាន​ថ្ងៃ​ទៀត ពិសេស​ជាមួយ​ការ​ដាក់​ពង្រាយ​នាវា​ផ្ទុក​យន្តហោះ​មួយ បណ្ដា​នាវា​ប្រយុទ្ធ កង​យន្តហោះ​ប្រដេញ​និង​ប្រព័ន្ធ​ស្ទាក់​ចាប់​មី​ស៊ី​ល​។ អំពី​ការ​បង្ក្រាប​ពួក​បាតុករ​បះបោរ​ទស្សនាវដ្ដី​TIME លាត​ត្រដាង​តួលេខ​ពី​ចំនួន​មនុស្ស​ស្លាប់​តាម​ដង​វិ​ថី​នៅ​អ៊ី​រ៉​ង់​គិតតែ​ថ្ងៃ​ទី​៨ និង​ទី​៩ មក​រា ថា មាន​រហូត​ដល់​៣០.០០០​នាក់ឯណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ