របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា ដែលទទួលបាននៅថ្ងៃសៅរ៍បានឱ្យដឹងថា ស្ថាប័នធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជាបានរាយការណ៍ពីកំណើនប្រាក់កម្ចីតិចតួចនៅឆ្នាំ ២០២៥ ។
ប្រភពដដែលបានអះអាងថា ទំហំប្រាក់កម្ចីសរុបបានកើនឡើងដល់៦៣ពាន់លានដុល្លារ កើនឡើង៤,១ភាគរយ ខណៈដែលប្រាក់បញ្ញើបានកើនឡើងដល់៦៥,៧ពាន់លានដុល្លារ កើនឡើង ១៤,៧ភាគរយ ។
របាយការណ៍នេះបានបន្ថែមថា ប្រាក់កម្ចីមិនដំណើរការ នៅក្នុងប្រព័ន្ធធនាគារបានកើនឡើងដល់ ៨,៩ភាគរយនៅចុងឆ្នាំ២០២៥ ខណៈឆ្នាំ២០២៤ វាបានកើនឡើងដល់៧,៤ ភាគរយរួចទៅហើយនោះ។
របាយការណ៍នេះបាននិយាយថា ទ្រព្យសកម្មបច្ចុប្បន្ននៅក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅក្នុងប្រទេស បានកើនឡើងដល់៩៨,៧ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០២៥ ដែលកើនឡើង៩,៧ ភាគរយធៀបនឹងឆ្នាំមុន។
នៅកម្ពុជាបច្ចុប្បន្ន មានធនាគារពាណិជ្ជកម្មចំនួន៥៩ ស្ថាប័នមីក្រូហិរញ្ញវត្ថុចំនួន៨៩ធនាគារឯកទេសចំនួន៧ និងស្ថាប័នឥណទានជនបទចំនួន៨៩ ដែលមានគណនីប្រាក់បញ្ញើចំនួន៣០,៦ លាន និងគណនីឥណទានចំនួន៤,៥លានគណនី។
ចែករំលែកព័តមាននេះ