ខេត្តកំពង់ចាម ៖ ខេត្តកំពង់ចាម ៖ ព័ត៌មានបឋម ខណៈនេះមានករណីអគ្គិភ័យ មួយបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ខណៈដែលអណ្ដាតភ្លើងកំពុងតែឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋមួយកន្លែង ដែលស្ថិតនៅក្បែរតំបន់ព្រៃទទឹង ក្នុងខេត្តកំពង់ចាម ។
ជាក់ស្តែងបើយោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសនាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ថា ៖ ខណៈនេះមានករណីអគ្គិភ័យកំពុងតែឆាបឆេះផ្ទះដូរមួយកន្លែង ដែលស្ថិតនៅជិតព្រៃទទឹង ខេត្តកំពង់ចាម វេលាម៉ោង ០៩:២០ នាទីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ ។
សូមបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ បាននិងកំពុងចេញប្រតិបត្តិការយ៉ាងសស្រាក់សស្រាំ ដើម្បីចុះទៅអន្តរាគមន៍ បាញ់ទឹកទប់ស្កាត់អណ្ដាតភ្លើង កុំឱ្យមានការរីករាលដាលបន្តទៅកាន់ផ្ទះរបស់អ្នកជិតខាងដែលនៅក្បែរនោះ៕
ចែករំលែកព័តមាននេះ